27 C
Phnom Penh
Thursday, December 8, 2022

លោក ស៊ី ជីនពីង បង្ហាញមុខជាសាធារណៈ បញ្ចប់ពាក្យចចាមអារ៉ាម រដ្ឋប្រហារ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារទី២៧ ខែកញ្ញា បន្ទាប់ពីបាត់ខ្លួនជាសាធារណៈ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាម អំពីជោគវាសនានយោបាយរបស់មេដឹកនាំវ័យ៦៩ឆ្នាំរូបនេះ។

លោក ស៊ី បាន បង្ហាញខ្លួន អំឡុងពេលទៅទស្សនា នៅសាលតាំងពិព័រណ៍ក្រុងប៉េកាំង

លោក ស៊ី បានបង្ហាញខ្លួន អំឡុងពេលទៅទស្សនា នៅសាលតាំងពិព័រណ៍ ក្រុងប៉េកាំង ក្រោម ប្រធានបទ “ឆ្ពោះទៅមុខក្នុងយុគសម័យថ្មី”។

អមដំណើរដោយនាយករដ្ឋមន្ត្រី Li Keqiang និងមេដឹកនាំកំពូលផ្សេងទៀត, លោក ស៊ី ដែលក៏ជាប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាច និងជាប្រមុខកងទ័ពរំដោះប្រជាជនផងដែរនោះ បានទស្សនាការតាំងបង្ហាញខ្លះៗ និងអត្ថាធិប្បាយអំពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

លោក ស៊ី បានបង្ហាញខ្លួន អំឡុងពេលទៅទស្សនា នៅសាលតាំងពិព័រណ៍ ក្រុងប៉េកាំង
ដំណើរ ទស្សនកិច្ច នេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោក ស៊ី តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីលោកវិលត្រលប់មកពីកិច្ចប្រជុំកំពូលថ្នាក់តំបន់ ក្នុងប្រទេសអ៊ូសបេគីស្ថានកាលពី ចុងសប្តាហ៍មុន។

ក្រោមបទប្បញ្ញត្តិនៃជំងឺរាតត្បាតរបស់ចិន លោក ស៊ី នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេលមួយសប្តាហ៍បន្ទាប់ពីវិលត្រលប់មកវិញ។

លោក ស៊ី បាន បង្ហាញខ្លួន អំឡុងពេលទៅទស្សនា នៅសាលតាំងពិព័រណ៍ ក្រុងប៉េកាំង
មិនមែនជារឿងចម្លែកទេសម្រាប់មេដឹកនាំចិន ដែលមិនបង្ហាញខ្លួនច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែ ពេលវេលានៃអវត្តមានរបស់លោក ស៊ី ប៉ុន្មានសប្តាហ៍មុនការកោះប្រជុំសមាជគណបក្សសំខាន់ៗដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង បានបង្កឱ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើន អំពីការធ្វើរដ្ឋប្រហារ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img