27 C
Phnom Penh
Thursday, December 8, 2022

លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កម្ពុជាមានវត្តចំនួន ប្រមាណជាង៥០០០វត្ត

លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តចំនួន ៥.១០៤ វត្ត និងមានព្រះសង្ឃចំនួន ៧០.៩០៥ អង្គ។

ព្រះសង្ឃមានពីរនិកាយគឺ មហានិកាយ និងធម្មយុត្តិកនិកាយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក សុមុនី បាននិយាយថាមហានិកាយ មានវត្តចំនួន ៤,៨៤៣ ដែលមានព្រះសង្ឃចំនួន ៦៨,៤៧៦ អង្គ ខណៈដែលធម្មយុត្តិកនិកាយមាន២៦១ វត្ត និងមានព្រះសង្ឃចំនួន២,៤២៩ អង្គ។

លោកបានបន្តថា៖ “ប្រជាជនកម្ពុជាសរុប ៩៥ ភាគរយ ជាអ្នកកាន់ពុទ្ធសាសនា។

លោកបានបន្ថែមថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យមានអាកប្បកិរិយាល្អ និងដើរលើផ្លូវត្រឹមត្រូវក្នុងសង្គម។

លោក សុមុនីបានបន្តថាកម្ពុជា ក៏ជាប្រទេសដែលមាន អ្នកកាន់សាសនាឥស្លាម និងគ្រិស្ត សាសនិក រាប់សែននាក់ផងដែរ។
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img