34 C
Phnom Penh
Saturday, June 25, 2022

លោក សួន អេង ចោទប្រកាន់លោក ជ័យ ហុីម មេឃុំចំបក់ ថាបានរំលោភលើត្រាសាលាឃុំទាំងបំពាន

ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក សួន អេង បានផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានថា កាលពីអំឡុងឆ្នាំ២០០៦លោកបានទិញដីពីលោក ជ័យ ហុីម មេឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទល់ខាងជើងទល់អូធំ ខាងកើតទល់អូរ ខាងត្បូងទល់អូរ និងខាងលិចទល់ដីលោកជំទាវ ឡាក់ អូន ក្នុងតម្លៃ $៦000 ហើយលោក សួន អេង ក៍បានកក់ប្រាក់ជូនលោក ជ័យ ហុីម មេឃុំ ចំបក់ និង ប្រពន្ធឈ្មោះ  មុី សន លើកទី១ចំនួន $១៥00 ហើយដើម្បីជាទំនុកចិត្តលោក ជ័យ ហុីម បានធ្វើកិច្ចសន្យាលក់ទិញដីដែលបានសសេរបញ្ជាក់ពីព្រំប្រទល់ដីនឹងមានស្មាមមេដៃរវាងអ្នកលក់នឹងអ្នកទិញថែមទាំងមានសាក្សីយ៉ាងច្បាស់ហើយក៍មានប្រធាប់ត្រាឃុំចំបក់ ដែលបានចុះហត្ថលេខានិងត្រាដោយផ្ទាល់ពីលោក ជ័យ  ហុីម មេឃុំចំបក់ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០០៦ ។

បន្ទាប់ពីទទួលបានកិច្ចសន្យាលក់ទិញដីពីលោកមេឃុំចំបក់ លោក សួន អេង ក៍បានបន្តបង់ប្រាក់លើកទី២ នៅថ្ងៃទី០៥.ខែមេសា.ឆ្នាំ២០០៦ចំនួន២៥00$
និងលេីកទី៣ បានប្រគល់ប្រាក់បន្ថែម២000$ សរុបជាសាច់ប្រាក់ ៦000$ គ្រប់ចំនួន ហើយភាគគីអ្នកទិញគឺលោក សួន អេង ក៍បានទទួលកិច្ចសន្យាលក់ទិញដីពីលោក ជ័យ ហុីម មេឃុំចំបក់ មករក្សាទុកមកដល់ បច្ចុប្បន្ន។

លោក សួន អេង បានប្រាប់អ្នកសារព័ត៌មានថាដោយសារតែការដឹកនាំដ៏ឈ្លាសវ័យរបស់សម្តេចតេជោសែនធ្វើឲ្យប្រទេសកម្ពុជារស់នៅក្រោមដំបូលសន្តិភាពការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យជាពិសេសផ្លូវថ្នល់ត្រូវបានពង្រីកហាងឆេងដីក៍កើនឡើង ស្រាប់តែពេលថ្មីៗនេះលោក ជ័យ ហុីម បានហៅជំនាញសុរិយោដីស្រុកភ្នំស្រួចចុះមកវាស់វែងលើដីដែលខ្លួនបានលក់អស់រយៈពេល១៦ឆ្នាំ ទៅហើយដោយមានកិច្ចសន្យាលក់ទិញដីដោយស្របច្បាប់ដែលមានទាំងស្នាមមេដៃលោក ជ័យ ហុីម និងប្រពន្ធ មុី សន ហើយថែមទាំងចុះ ហត្ថលេខានិងត្រាមេឃុំចំបក់ថែមទៀត។

លោក សួន  អេង  បានបន្តរថាលោក ជ័យ ហុីម មានឋានៈជាមេឃុំ មានតួរនាទីបម្រើរាស្ត្រយ៉ាងស្មោះត្រង់បំផុត ហើយក៍មិនត្រូវធ្វើបាបរាស្ត្រដែលទន់ខ្សោយដែរ តែនេះបែរជាមករំលោភលើកិច្ចសន្យាលក់ទិញដីដែលខ្លួនបានលក់មកឲ្យខ្ញុំតាំងពីឆ្នាំ២០០៦ដែលខ្ញុំបានកាន់កាប់និងត្រួសត្រាយធ្វើចំការដែលមានផលដំណាំដែលបានឃើញស្រាប់មានដូចជា ដើមស្វាយ ដើមដូងក្រអូប និងផលដំណាំផ្សេងៗទៀតនៅក្នុងចំការ មិនគួរណាលោក ជ័យ ហុីម មកទាមទាដីចំការរបស់ខ្ញុំដោយលើកឡើងថាខ្លួនព្រមលក់ដីឲ្យខ្ញុំតែ១២ហិកតាតែប៉ុណ្ណោះ ហើយដីដែលសល់គឺត្រូវប្រគល់ឲ្យទៅខ្លួនកាន់កាប់វិញ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត