កងកម្លាំងអ៊ុយក្រែនបានវាយលុកឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន និង បានវាយលុកពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ Kursk របស់រុស្ស៊ី ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរុស្ស៊ីនៅក្នុងតំបន់នោះ។ លោក ពូទីន នៅក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតបំផុតរបស់គាត់អំពីការលុកលុយរហូតមកដល់បច្ចុប្បន្នបាននិយាយថា៖ «អ៊ុយក្រែនដោយមានជំនួយពីចៅហ្វាយនាយលោកខាងលិថី កំពុងព្យាយាមកែលម្អជំហររបស់ខ្លួនមុនពេលកិច្ចពីភាក្សាដែលអាចធ្វើទៅបាន»។ លោកបានចោទសួរថា តើការចរចារអាចមានអ្វីខ្លះជាមួយសត្រូវដែលគាត់បានចោទប្រកាន់ថាបានបាញ់ប្រហារដោយមិនរើសមុខទៅលើជនស៊ីវិល និងរោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី?
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New