26 C
Phnom Penh
Wednesday, January 22, 2025

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤

កំពង់ចាមៈ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកបានណែនាំបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ ដើម្បីឱ្យយល់ពីលក្ខខណ្ឌ និងនីតិវីធីនៃការប្រឡងចៀរជ័រកៅស៊ូ។

មុនពេលការប្រកួតចាប់ផ្ដើមនាថ្ងៃស្អែក បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់ ៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img