27 C
Phnom Penh
Thursday, December 8, 2022

លោក បៃដិន៖ សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់ទឹកដីដែលរុស្ស៉ី កាត់យកពីអ៊ុយក្រែន ជាដាច់ខាត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៉ីដណ្ដើមយកពីអ៊ុយក្រែន ជាដាច់ខាត ខណៈទីក្រុងវ៉ាស៊ីនតោន បានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីជាស្រេចប្រឆាំងទីក្រុងមូស្គូ ពាក់ព័ន្ធនឹងគម្រោងកាត់យកទឹកដីអ៊ុយក្រែន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក នៅឯទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការថ្កោលទោសការបោះឆ្នោតប្រជាមតិរៀបចំឡើង ដោយក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់របស់ អ៊ុយក្រែនថាជា «ទង្វើមិនចេះអៀនខ្មាស»។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនទទួល ស្គាល់ការទាមទាររបស់រុស្ស៉ីលើអធិបតេយ្យរបស់អ៊ុយក្រែនជាដាច់ខាត។ ការឈ្លានពានរបស់រុស្ស៉ីក្នុងមហិច្ឆតាចក្រពត្ដិនិយម គឺជាទង្វើបំពាន យ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍គ្រឹះនៃការគោរពអធិបតេយ្យ និងបូរណភាពនៃរដ្ឋដទៃ»។

លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូលតំបន់ តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការនៅម៉ោង ៣រសៀល ថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុង មូស្គូ»។ តំបន់ ទាំងបួននេះបូកបញ្ចូលគ្នា មានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img