28 C
Phnom Penh
Sunday, March 26, 2023

លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ៖ គ្មានអាវុធណាដែលមុតស្រួចជាងចំណេះដឹងនោះទេ ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក ធូ ភា បានបញ្ជាក់យ៉ាងដូច្នេះថា គ្មានអាវុធណាដែលមុតស្រួចជាងចំណេះដឹងនោះទេ ដែលអាចរំដោះខ្លួនចេញពីភាពក្រីក្រ។លោកបានបញ្ជាក់ទៀតថា ភាពក្រីក្រតត្រកូលមិនអាចរំដោះបានតាមរយៈការប្រើកម្លាំងពលកម្មបាននោះឡើយពោលគឺមានតែចំណេះវិជ្ជាតែមួយគត់ដែលធ្វើឱ្យក្មួយៗរំដោះខ្លួនចេញពីភាពក្រីក្របាន ។

ការថ្លែងរបស់លោក ធូ ភា បែបនេះធ្វើឡើងក្នុងពេល ដែលលោក បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ទូទាំងខេត្តបាត់ដំបង នៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្នុងគោលបំណងដើម្បីជំរុញដល់ក្មួយៗសិស្សានុសិស្សាឲ្យបន្តការខិតខំរៀនសូត្របន្ថែមទៀត ក្នុងការបង្កើននូវធនធានមនុស្សប្រកបដោយគុណភាព ជាអ្នកបន្តវេនដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ភាពរីកចម្រើន ជឿនលឿនដូចអារ្យប្រទេសនានានៅលើសកលលោក ។

លោក ធូ ភា បានបញ្ជាក់បន្ថែមទៀតថា ដើម្បីប្រកួតប្រជែងទីផ្សារការងារបានទាំងនៅក្នុងប្រទេស តំបន់និងនៅលើពិភពលោកនោះ យុវជនខ្លួនឯងត្រូវតែមានចំណេះដឹងពិតប្រាកដ ដែលជាធនធានមនុស្សប្រកបដោយគុណភាព សំខាន់ជាងនេះទៀតនោះ ត្រូវមានការរៀនសូត្របន្ថែមអំពីជំនាញប្រព័ន្ធឌីជីថល និងភាសារបរទេសឲ្យបានយ៉ាងតិច២ ក្រៅពីភាសារកំណើតរបស់ខ្លួន ។

ទន្ទឹមនឹងនោះដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំជាតិ ដែលបានខិតខំតម្រង់ទិសដល់ក្មួយៗឱ្យរៀនសូត្រ ក្មួយៗត្រូវខិតខំធ្វើអំពើល្អនិងការខិតខំរៀនសូត្រឱ្យស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែលទាំងអស់នឹងកើតឡើងបាន ល្គឹកណាយើងទាំងអស់គ្នាខិតខំប្រឹងប្រែងផងដែរ ។

លោកបានរំលឹកថា ដើម្បីរៀនបានពូកែ ក្មួយៗអាចដឹងហើយថា ស្មាតហ្វូនគឺជួយបានច្រើនណាស់លើការស្រាវ ជ្រាវប្រសិនបើក្មួយៗប្រើប្រាស់វាត្រូវ តែបើក្មួយៗប្រើប្រាស់វាមិនត្រូវទេ នោះវាហ្នឹងបំផ្លាញសុខភាព ពេលវេលានិងបំផ្លាញអនាគតខ្លួនឯងទៅវិញទេ គឺត្រូវប្រើប្រាស់ស្មាតហ្វូនឱ្យបានត្រឹមត្រូវ ក្នុងនោះត្រូវវិលត្រឡប់មករកការអានសៀវភៅឲ្យបានច្រើន ព្រោះការអានសៀវភៅគឺជាចំណេះដឹងដ៏ទូលាយមួយ មិនបាច់មានគ្រូ មានន័យថា អានច្រើន ចេះច្រើន ។

ទាក់ទងនឹងទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ត្រូវបានលោក អភិបាលរងខេត្តបាត់ដំបង ចាត់ទុកថា គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបតែនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ហើយការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះទៅបាន គឺរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធិភាពនិងប្រយ័ត្នប្រយែងបំផុតសម្រាប់ការអនុវត្តគន្លងប្រក្រតីភាពនៃវិស័យអប់រំ ដើម្បីចៀសផុតពីការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ក្នុងនោះលោក បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រូមទាំងលោកគ្រូ អ្នកគ្រូ សូមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស រហូតដល់ដូសទី៣ តាមកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេសអនុវត្តតាមគោលការណ៍សុវត្ថិភាព ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ៕


អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img