ស្តាប់អត្ថបទជាសំឡេង
កំពង់ស្ពឺ៖ សមរភូមិប្រយុទ្ធមួយបានកើតឡើងនៅក្នុងវង់ផឹកស៊ី បណ្តាលឱ្យបុរសម្នាក់ជាបងថ្លៃបានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ជាប្អូនថ្លៃ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ នារាជធានីភ្នំពេញ។ ឈុតឆាកប្រយុទ្ធនេះ បានកើតឡើងចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២២។


លោកវរសេនីយ៍ឯក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា ឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ វ៉ែន វ៉ាន់ ផេទប្រុស អាយុ៤០ឆ្នាំ ជាបងថ្លៃប្អូនថ្លៃនឹងគ្នា បានជួបជុំផឹកស៊ីជាមួយគ្នា។ ពេលនោះឈ្មោះ ង៉ែត សុខសាន្ត ដែលជាប្អូនថ្លៃបាននិយាយឌឺដង និងកាន់កាំបិតចុងស្រួចជន្លរទៅលើឈ្មោះ វ៉ែន វ៉ាន់ ជាបងថ្លៃ។ ដោយឃើញទិដ្ឋភាពបែបនេះឈ្មោះ វ៉ែន វ៉ាន់ ជាបងថ្លៃក៏ស្ទុះទៅយកពូថៅមកកាប់លើប្អូនថ្លៃបណ្តាលឱ្យរងរបួស ហើយប្អូនថ្លៃក៏ចាក់បងថ្លៃនឹងកាំបិតចុងស្រួចត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។


ជុំវិញករណីនេះ លោក ចន សុភិត បានបញ្ជាក់ថា ផ្តើមចេញពីការផឹកស៊ីស្រវឹង ហើយជជែកយកឈ្នះរៀងខ្លួន ក្លាយជាសង្គ្រាមពាក្យសំដី និងបើកឆាកប្រយុទ្ធតែម្តង៕




អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews