29 C
Phnom Penh
Thursday, June 8, 2023

លោកស្វាយ សំអ៊ាង ចូលរួមពិធីសំណេះសំណាល និងជូនដំណើរយុវជន ដែលទើបប្រឡងជាប់ជាកម្លាំងកងរាជអាវុធហត្ថថ្មីចំនួន២០នាក់ឱ្យ ដើម្បីទៅហ្វឹកហ្វឺន បង្កើនសមត្ថភាព និងបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង៖ យុវជន ដែលទើបប្រឡងជាប់ជាកម្លាំងកងរាជអាវុធហត្ថថ្មីចំនួន២០នាក់ឱ្យ ដើម្បីទៅហ្វឹកហ្វឺន បង្កើនសមត្ថភាពសម្រាប់បំពេញការងារបម្រើប្រទេសជាតិមាតុភូមិ និងបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២៣នេះ។

    ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមានក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ ខេត្តកំពង់ឆ្នាំង  នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្នុងពិធីនេះដែរឯកឧត្តមមានប្រសាសន៍ថា៖ នេះជាធនធានមនុស្សមានកំរិតវប្បធ៌មខ្ពង់ខ្ពស់ និងប្រកបដោយចំណេះដឹង ដែលទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងប្រដាប់អាវុធ  បានប្រលងជាប់ជាស្ថាពរ   ហើយទទួលបានការលើកទឹកចិត្តឱ្យទៅហ្វឹកហ្វឺន  ដើម្បីមានសមត្ថភាពបន្ថែម  សម្រាប់បំពេញការងារបំរើសង្គមជាតិយើង។

   ឯកឧត្តមមានប្រសាសន៍បន្តថា៖ជាមួយនិងការទៅហ្វឹកហ្វឺននេះក្មួយៗត្រូវខិតខំបំពេញកាតព្វរបស់ខ្លួន  មិនត្រូវព្រួយបារម្ភ  ឬក្លាចមានការប្រឈម លំបាកដូចកាលពីសម័យសង្គ្រាមដែលយើងទៅនិងសមរភូមិមុខនោះទេ  យើងនៅក្នុងស្រុកក្នុងទេសរបស់យើង ដែលជាប្រទេសយើងដែលមាន ពោរពេញទៅដោយសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ចឹងវាមិនមានបញ្ហាអ្វីធ្វើឱ្យប៉ះពាល់ទៅដល់ កម្លាំងរបស់យើង ឬក៏ហានីភ័យ  ប៉ុន្តែគ្រាន់តែថា នេះអាស្រ័យទៅដោយ ភាពប្រាកដប្រជាម៉ឺងម៉ាត់របស់យើង  ហើយការប្រាកដប្រជាដែលនាំឱ្យខ្លួនយើង ឈានទៅរកភាពជោគជ័យ។ 

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖
នេះជាគោលការណ៍ដឹកនាំដ៍ខ្ពង់ខ្ពស់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឱ្យកម្លាំងថ្មីទើបប្រឡងជាប់បានក្លាយទៅជាកងកម្លាំងមានសមត្ថភាពគ្រប់គ្រាន់ បានចូលរួមចំណែកក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ។

យុវជន គា កវី តំណាងឱ្យកម្លាំងថ្មីទើបប្រឡងជាប់មានទីលំនៅឃុំក្បាលរមាស ស្រុកសេសាន បានប្តេជ្ញាខិតខំហ្វឹកហ្វឺន រៀនសូត្រ បំពេញតួនាទីភារកិច្ច បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំងរបស់អង្គភាព ឱ្យបានឆ្លើយតបតាមការផ្តាំផ្ញើ ពីឯកឧត្តអភិបាលខេត្ត និងមេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែង។

សូមបញ្ចាក់ថា៖ កម្លាំងថ្មីនេះពិតជាបានជ្រើសរើសទៅតាមលក្ខខណ្ឌ និងមានលក្ខណៈសម្បត្តិត្រឹមត្រូវ តាមការចង់បានរបស់អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងធនធានកងកម្លាំងឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញការងារបម្រើប្រទេសជាតិមាតុភូមិនៃយើង។
ហើយជាមួយ និងការជូនដំណើរទៅហ្វឹកហ្វឺននេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានជួយឧបត្ថម្ភនូវថវិកាម្នាក់ៗ ២៥ម៉ឺនរៀល សាលាក្រុងស្ទឹងត្រែងម្នាក់ម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img