28 C
Phnom Penh
Monday, June 27, 2022

លោកស្នងការខេត្តកណ្ដាលបញ្ជាឱ្យកងកម្លាំងចុះបិទហាងយីហោ “គោលដៅចាស់” ដែលបើកលក់បំពានទៅនឹងវិធានរដ្ឋបាលឱ្យភ្ញៀវចូលផឹកស៊ីកកកុញ

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយនឹងកម្លាំងនគរបាលក្រុងតាខ្មៅ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ នាព្រលប់ថ្ងៃទ០៤ ខែកក្កដា ឆ្នាំ២០២១ បានចុះឡោមព័ទ្ធទីតាំងហាងបើកលក់គ្រឿងស្រវឹង និងផឹកស៊ី យីហោ “គោលដៅចាស់” ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ឱ្យដឹងថា ហាងយីហោ “គោលដៅចាស់” បានលួចបើកឱ្យភ្ញៀវចូលផឹកស៊ី បំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្នងការមានប្រសាសន៍ថា៖ “ខ្ញុំបានឱ្យកម្លាំងចុះបិទខ្ទប់ មិនអនុញ្ញាតឱ្យភ្ញៀវដែលបានចូលទៅក្នុងហាងនោះ និងម្ចាស់ទីតាំងចេញក្រៅឡើយ គឺស្នើឱ្យខាងមន្ត្រីសុខាភិបាល ចុះពិនិត្យយកសំណាករួច និងចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ” ។

នៅក្នុងហាងនេះមានមនុស្សប្រុស-ស្រីជាច្រើននាក់ និងច្រើនតុ ត្រូវឱ្យចេញមកយកសំណាកម្តងម្នាក់ៗ រួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ៕


អត្ថបទ និងរូបភាព Puthi News

- Advertisement -spot_imgspot_img

អានបន្ត