30 C
Phnom Penh
Saturday, October 1, 2022

លោកតាវ័យ៨៦ឆ្នាំចាប់រំលោ.ភក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេចជាច្រើនលើក រហូតនាងស្លេកស្លាំងល្ហិតល្ហៃទន់ដៃជើង!

(ឧត្តរមានជ័យ)៖ ម្ដាយមីងចេះតែឆ្ងល់ថាៈ ហេតុអ្វីក្មួយស្រីរបស់ខ្លួន ដែលទើបអាយុ១៣ឆ្នាំ មានសភាពស្លេកស្លាំង ភិតភ័យល្ហិតល្ហៃទន់ដៃជើងម្ល៉េះ?។
លុះពេលសួរដេញដោល ទើបដឹងថាៈ នាងត្រូវអ្នកក្បែរខាងឈ្មោះ”តា ឆយ”ចាប់រំលោភបានសម្រេចជាច្រើនលើក ថែមទាំងគំរាមសម្លាប់ទៀតផង!។
ក្រោយស្ដាប់ឮពីដំណើររឿងនៃការរំលោភបែបនេះ នៅថ្ងៃទី១២.០៨.២០២២ ក្រុមគ្រួសាររងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលសង្កាត់អូរ ស្មាច់ ក្រុង សំរោង ខេត្តឧត្ដរមានជ័យ.ក្រោយរងបណ្ដឹង ជនសង្ស័យបានរត់គេចខ្លួនបាត់.!។

សូមជម្រាបថាៈ ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរ ស្មាច់ ក្រុង សំរោង ខេត្តឧត្ដរមានជ័យ។
រីឯជនសង្ស័យឈ្មោះ ចាប ឆយ ភេទប្រុសអាយុ៨៦ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរ ស្មាច់ ក្រុង សំរោង។

ក្នុងរឿងរ៉ាវនេះ ក្មេងស្រីរងគ្រោះបានប្រាប់ម្ដាយមីងថាៈ ប៉ុន្មានថ្ងៃកន្លងមកនេះ នាងត្រូវបានតា ”ឆយ” បង្ខំចាប់រំលោភជាបន្តបន្ទាប់ រហូតបានសម្រេច៦លើក ។
ថែមទាំងគំរាមសម្លាប់នាងចោលទៀតផង បើហ៊ានយករឿងនេះ ប្រាប់គេឯង ហេតុនេះនាងមិនហ៊ាននិយាយប្រាប់នរណាទេ.លុះពេលម្ដាយមីងដេញដោលសួរ ទើបនាងហ៊ាននិយាយ។

រីឯទុរគតជនឈ្មោះ តា យឿន ស្នាក់នៅផ្ទះជួល ត្រូវជាឪពុក ក្មេងស្រី រងគ្រោះ។
បានប្រាប់អ្នកសារព័ត៌មានថាៈ គាត់បានស្គាល់ជនសង្ស័យឈ្មោះ ចាប ឆយ តាំងតែពីរឆ្នាំ១៩៩ ៣ មកម៉្លេះ គាត់ជាមនុស្សល្មោភកាម។

កន្លងមក កាលប្រពន្ធខ្លួនត្រូវជាម្ដាយក្មេងស្រីរងគ្រោះនៅរស់ គឺត្រូវបានឈ្មោះ ចាប ឆយ លួងលោមឱ្យផឹកស្រវឹង ហើយរំលោភ បានសម្រេចផងដែរ ប៉ុន្តែប្រពន្ធរបស់លោក បានទទួលមរណភាព យូឆ្នាំមកហើយ។

ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថាៈ ជនសង្ស័យឈ្មោះ ចាប ឆយ ជាគ្រូឱសថបុរាណខាងផ្សំថ្នាំខ្មែរ។
ដែលគេល្បីតគ្នាថាៈ គាត់ខ្លាំងខាងរួមភេទ និងចូលចិត្តរួមភេទណាស់ពោលគឺល្មោភកាមតែម្ដង ដល់លើកនេះ ឈានដល់រំលោភក្មេងស្រីយ៉ាងសាហាវព្រៃផ្សៃទៀត។

ទោះជាយ៉ាងណាក្ដីក្រោយទទួលបណ្ដឹង សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ចាប ឆយ ដើម្បីចាត់ការតាមនីតិបិធី៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត