26 C
Phnom Penh
Saturday, October 1, 2022

…លៀងធ្លាក់ខ្លាំង នៅកូរ៉េខាងត្បូង ក្នុងរដ្ឋធានីសេអ៊ូល ថមថយបន្តិច ខណៈអ្នកស្លាប់កើនដល់ ៩នាក់

(សេអ៊ូល)៖ ភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហាររដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង បានថយចុះបន្តិចនៅថ្ងៃពុធនេះ បន្ទាប់ពីជំនន់ទឹកភ្លៀង បានសម្លាប់មនុស្ស៩នាក់ និងបង្កការខូចខាតដល់ផ្ទះជាង ២,៨០០ខ្នង រួមទាំងអគារផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

យោងតាមការព្យាករ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនាថ្ងៃពុធនេះ ប៉ុន្តែក្នុងកម្រិតតិចជាងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ។ ទីស្នាក់ការកណ្តាលគ្រប់គ្រង គ្រោះមហន្តរាយ និងសុវត្ថិភាពកូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ នៅក្នុងទីក្រុងសេអ៊ូល បានស្លាប់គិតត្រឹមព្រឹកថ្ងៃពុធនេះ ហើយ ៣នាក់ នៅក្នុងខេត្ត ក្យីយ៉ុងគី (Gyeonggi) និងម្នាក់នៅក្នុងខេត្ត កាងវ៉ុន (Gangwon)។ ចំណែកឯមនុស្សចំនួន ១៧នាក់បានរងរបួស និង ៧នាក់កំពុងបាត់ខ្លួន។

ទិន្នន័យបានបង្ហាញថាទឹកជំនន់ជន់លិចក្នុងអគារមួយចំនួនជុំវិញស្រុក កាងណាម (Gangnam) នៅតែបន្តកាលពីថ្ងៃអង្គារ ហើយស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវជាច្រើននៅទីនោះត្រូវបានបិទជាបណ្ដោះអាសន្ន។ ផ្ទះ និងអគារចំនួន ២,៨០០ខ្នង បានរងការខូចខាតនៅទូទាំងប្រទេស ហើយមនុស្សជាង ១,១០០គ្រួសារ ត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព រីឯផ្លូវហាវេ និងផ្លូវក្រោមដីជាច្រើនកន្លែង កំពុងត្រូវបានបោសសម្អាតនៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានព្យាករថា ភ្លៀងនឹងបន្តធ្លាក់នៅតំបន់ភាគច្រើននៃប្រទេស ជាពិសេសភ្លៀងធ្លាក់ខ្លាំងអាចកើតមាន នៅក្នុងខេត្តជុងឆឹង (Chungcheong) ប៉ុន្តែឥទ្ធិពលភ្លៀងនៅក្នុងតំបន់រដ្ឋធានីសេអ៊ូល និងខេត្តកាងវ៉ុននឹងថយចុះបន្តិចម្តងៗ៕


ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត