27 C
Phnom Penh
Sunday, June 26, 2022

រឿងនិទានកំសាន​

សុភាសិតចិន “ម្ជុល”

សុភាសិតចិនមួយពោលថា៖

-“ ម្ជុលមិនអាចស្រួចមុតបានទាំងសងខាងនោះទេ”

តាមន័យអត្ថានុរូប ម្ជុលត្រូវមានគូទរបស់វា  ដែលមានរន្ធ ហើយយើងអាចដោតចេសតាមរន្ធគូទម្ជុលសម្រាប់ដេរបាន រួចប្រសិនបើម្ជុលស្រួចមុតទាំងសងខាង នោះយើងមិនអាចប្រើវាដេរបានឡើយ…

តាមន័យអត្ថាប្បដិរូប មនុស្សយើងកម្រនឹងទទួលជោគជ័យបានគ្រប់វិស័យណាស់។

ឧទាហរណ៍៖

  • ប្រសិនបើស្វាមីទទួលជោគជ័យក្នុងអាជីពហេីយ ភរិយាក៏មិនបានទទួលជោគជ័យអ្វីធំដុំដែរ
  • ប្រសិនបើអ្នកទទួលជោគជ័យក្នុងជីវភាពគ្រួសារ ដូចជាកូនៗសិក្សាប្រកបដោយលទ្ធផលល្អ មានសុខភាពល្អបរិបូណ៌  ក៏ប្រហែលជាលទ្ធផលការងាររបស់អ្នក  បានល្មមតែមួយរស់ៗនោះដែរ
  • សូមមេីលចុះ  អ្នកខ្លះទទួលបានជោគជ័យក្នុងការងារ ឡើងបុណ្យស័ក្ដិដូចជាកាំជណ្ដេីរ តែបែរជាគេមកទទួលបរាជ័យនៅផ្ទះ ដោយគេលែងលះគ្នា បែកបាក់គ្រួសារ  ហេីយកូនៗដើរធ្លាក់ផ្លូវអនាចារ  ប៉ោឡែជាដើម…
  • សូមមេីលចុះ  អ្នកខ្លះមានទ្រព្យសម្បត្តិមហាសាល តែគេមិនអាចទទួលទានអ្វីបានតាមចិត្តរបស់គេឃ្លានបានទេ  ព្រោះគេត្រូវតមអាហារដើម្បីសុខភាព…  ដេីម្បីបានរស់បន្តជីវិតមេីល  និងស្ទាបទ្រព្យសម្បត្តិយ៉ាងស្ដាយស្រណោះ…

សរុបមកវិញ យើងត្រូវតាំងចិត្តទទួលយកនូវអ្វីដែលជាលទ្ធផល …ដែលជាញេីសឈាមរបស់យើង…  ដែលយេីងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយ …ប៉ុន្តែសូមមេត្តាចងចាំនូវសុភាសិតរបស់អង់គ្លេសមួយដែលពោលថា៖

-“ No success can compensate for failure in the home!”

“គ្មានជោគជ័យណាមួយ  អាចយកមកទូទាត់សងបរាជ័យនៅឯផ្ទះបានទេ!”

ដោយPuthinews

Puthinews Android app: Puthi News

Telegram Channel: Puthinews

Youtube Channel: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img