26 C
Phnom Penh
Saturday, October 1, 2022

រឿងញៀនជិត៦០គីឡូក្រាម នឹងត្រូវកម្ទេចចោលនៅក្រុងព្រះសីហនុ ស្អែកនេះ

(ព្រះសីហនុ)៖ នៅសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថាបន័សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ រួមនិងសមត្ថកិច្ចទាំងខេត្ត៣ បានធ្វើការត្រួតពិនិត្យវត្ថុតាងគ្រឿងញៀន សរុបជិត៦០គីឡូក្រាម មុននឹងយកទៅដុតកម្ទេចចោលរួមគ្នានៅក្រុងព្រះសីហនុ ដែលគ្រោងនឹងដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នា២០២២ នៅម្តុំជិតអូរត្រាវ ក្រុងព្រះសីហនុ។

បើតាមលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា វត្ថុតាងគ្រឿងញៀនទាំងអស់នេះរួមមាន ខេត្តព្រះសីហនុ មានជាង២០គីឡូក្រាម, ខេត្តកំពង់ស្ពឺ ជាង៣១ គីឡូក្រាម និងខេត្តកំពត ជាង០៥គីឡូក្រាម៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត