27 C
Phnom Penh
Thursday, December 8, 2022

រុស្ស៊ី ប្រាប់ទំហំកម្ទេចសព្វាវុធរបស់ អ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែន កងកម្លាំងទីក្រុងមូស្គូបានបំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣៥៩ គ្រឿងនៅក្នុងប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បានអះអាងថា ទន្ទឹមនោះកងទ័ពអ៊ុយក្រែនក៏កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរផងដែរ បន្ទាប់ពីទាហាន ២០០ នាក់ទៀតត្រូវបានសម្លាប់ ហើយរថពាសដែកជាង ៥ គ្រឿងត្រូវបានបំផ្លាញនៅជិតទីក្រុង Artyomovsk ក្នុងតំបន់ Kherson ។

លោក Konashenkov បានបញ្ជាក់ថា ចំណែកទីស្នាក់ការចំនួន ៥ កន្លែង និងទីតាំងផ្ទុកឃ្លាំងរំសេវចំនួន ៥ ក៏ដូចជាប្រព័ន្ធការពារដែនអាកាស S-300 ក៏ត្រូវបានបំផ្លាញផងដែរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ដោយឡែកពាក់ព័ន្ធនឹងយន្តហោះវិញ លោក Konashenkov បាននិយាយថា ប្រទេសរុស្ស៊ីបានបំផ្លាញយន្តហោះចម្បាំងចំនួន ២៦០ គ្រឿង ឧទ្ធម្ភាគចក្រ ១៤៥ គ្រឿង យន្តហោះដ្រូនចំនួន ១,៦២៥ គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣៥៩ គ្រឿង រថក្រោះចំនួន ៤,១៧៣ គ្រឿង រថពាសដែកចំនួន ៧៦៤ គ្រឿង ជើងទម្របាញ់រ៉ុកកែត ៧៦៤ ដើម កាំភ្លើងត្បាល់ និងប្រព័ន្ធកាំភ្លើងធំចំនួន ៣២ គ្រឿង និងរថយន្តយោធាឯកជនចំនួន ៤,៥១៥ គ្រឿង ដែលសុទ្ធតែជាកម្មសិទ្ធិរបស់អ៊ុយក្រែន ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img