30 C
Phnom Penh
Saturday, October 1, 2022

រុស្ស៊ី និងកម្ពុជាកំពុងពិចារណាប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ការទូរទាត់ផ្សេងៗទៅវិញទៅមក

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ថា ប្រទេសរុស្សី និងកម្ពុជាកំពុងពិចារណាពីលទ្ធភាពប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ការទូទាត់ផ្សេងៗទៅវិញទៅមក។

លោក Borovik បាននិយាយនៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងការទូរទាត់ផ្សេងៗទៅវិញទៅមកថា “ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ដៃគូរបស់យើងដឹងពីគំនិតផ្តួចផ្តើមរបស់រុស្ស៊ីដែលកំពុងត្រូវបានបង្កើត។

អ្នកការទូតរូបនេះបានកត់សម្គាល់ថាក្នុងឆ្នាំ២០១២ ទំហ៊ំពាណិជ្ជកម្មរុស្ស៊ី-កម្ពុជាឈានដល់ ២៣៩ លានដុល្លារ។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតនិង “វិធានការរឹតបន្តឹងខុសច្បាប់” ដាក់ចេញឡើងដោយប្រទេសលោកខាងលិច។

លោកបានបន្ថែមថា ក្រុមហ៊ុនរុស្ស៊ីកំពុងស្វែងរកដៃគូដែលអាចជឿទុកចិត្តបានដើម្បីចូលក្នុងទីផ្សារកម្ពុជាចាប់តាំងពីប្រទេសនេះបានបង្ហាញការយល់ដឹង និងការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត