អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោកPeskov បាននិយាយថា រុស្ស៊ីមើលឃើញថា លោកស្រីDmitry Kamala Harris បេក្ខជន ប្រធានធិបតីនៃគណបក្សប្រជាធិបតេយ្យគឺជាគូប្រជែងដែលងាយស្រួលប៉ាន់ស្មានជាងលោកDonald Trump មកពីបក្សសាធារណរដ្ឋ ទោះបីជាក្នុងករណីដែលគ្មានការរំពឹងទុក អំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ ក្នុងបទ សម្ភាសន៍ជាមួយ លោកPavel Zarubin ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ មានទំនោរគាំទ្រវិមានក្រឹមឡាំង លោក Peskov ក៏បានច្រានចោលផងដែរនូវការអួតអាងរបស់ លោក Trump ដែលថាលោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ប្រសិនបើអ្នកបោះឆ្នោតអាមេរិក គាំទ្រលោកឱ្យទៅដឹកនាំសេតវិមានវិញនោះ។ មុន ពេល លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការបោះឆ្នោតខែវិច្ឆិកា លោក វ៉ាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូចូលចិត្ត លោក បៃដិន ជាងលោក Trump ព្រោះលោក បៃដិន ជាអ្នកនយោបាយដែលមានបទពិសោធន៍។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New