អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា មូលហេតុធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរ Nord Stream 1 គឺដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ។
លោក Dmitry Peskov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃបំពង់បង្ហូរប្រេងនេះត្រូវបានប៉ះពាល់ពីការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប” ។
លោក Peskov បានបញ្ជាក់ថា ឧបករណ៍ដែលប្រើដោយបំពង់បង្ហូរប្រេងត្រូវបានបញ្ជូនទៅក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីជួសជុល ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនប្រគល់ពួកវាមកវិញនោះទេ ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “នេះគឺជាវិបត្តិដែលបង្កើតឡើងដោយមនុស្ស ជាពិសេសទៀតនោះគឺវាត្រូវបានបង្កើតឡើងដោយសហភាពអឺរ៉ុបផ្ទាល់តែម្ដង” ។
ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលមានការ ប្រកាសថ្មីៗ នេះដោយក្រុមហ៊ុន ឧស្ម័នយក្សរុស្ស៊ី Gazprom ថា នឹងកាត់បន្ថយការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេង Nord Stream ទៅកាន់អឺរ៉ុបផងដែរដោយធ្វើឱ្យអ្នកទិញឧស្ម័ននៅអឺរ៉ុបមានការ ខឹងសម្បារយ៉ាងខ្លាំង ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News