31 C
Phnom Penh
Monday, November 11, 2024

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង៦០គ្រឿង ដែលវាយប្រហារក្រុងមូស្គូ

អង្គភាព ការពារដែនអាកាសរបស់រុស្ស៊ី បានកម្ទេចជ្រួន (យន្តហោះគ្មានមនុស្សបើក) របស់អ៊ុយក្រែនយ៉ាងហោចណាស់៧គ្រឿងដែលសំដៅវាយប្រហារលើរដ្ឋធានីមូស្គូ ខណៈដែលជ្រួនចំនួន ៥៩គ្រឿងផ្សេងទៀតក៏ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk ជិតព្រំដែនជាមួយអ៊ុយក្រែន។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin ថា យោង តាមព័ត៌មានបឋម មិនមានការខូចខាត ឬរបួសនៅកន្លែងដែលមានធ្លាក់កម្ទេចកម្ចីនៃការបាញ់ទម្លាក់ព្រូនទាំងនោះទេ។ អភិបាលតំបន់ Lipetsk លោក Igor Artamonov ដែនជាច្រើនយើងក៏ត្រូវបានបាញ់ទម្លាក់ផងដែរនៅក្នុងតំបន់ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។ លោកក៏បានរាយការណ៏ថា មិនមានរបួស ឬខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។ ជារឿយៗមន្ត្រីរុស្ស៊ីមិនដែលបង្ហាញីអំពីទំហំពេញលេញនៃការខូចខាតក្រោយរងការវាយប្រហាររបស់អ៊ុយក្រែននោះទេ។ យ៉ាងណា មកទល់នឹងពេលនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ពីភាគីអ៊ុយក្រែននោះដែរទាក់ទិននឹងការវាយប្រហារមួយនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img