30 C
Phnom Penh
Saturday, October 1, 2022

រុស្ស៉ី ថាលោកខាងលិច អាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន

(យូអិន)៖ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅអ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជាសមាជិកណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

លោក អាឡិចហ្សាន់ឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ជាមន្ត្រីទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទស្ដីពីការ មិនរីកសាយភាពនុយក្លេអ៊ែរ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រូហ្វីម៉ូវ បានបញ្ជាក់ថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែក្នុង ករណីដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជាតិតែប៉ុណ្ណោះ ហើយលោកក៏បានច្រានផងដែរការចោទប្រកាន់ថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ មុន នៅក្នុងសង្រ្គាមអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃអង្ការសប្ដាហ៍នេះបានចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងលូកដៃដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការលើកឡើង បែបនេះ គឺចង់សំដៅទៅលើការលើកឡើងរបស់ក្រុមមន្ត្រីអ៊ុយក្រែនថាទីក្រុងកៀវ បាន និងកំពុងប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS យ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងទាហានរុស្ស៉ី ហើយដែលត្រូវបានមូស្គូ បានព្រមានថាអាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរនៅអ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត