26 C
Phnom Penh
Tuesday, February 7, 2023

រុស្ស៉ីគួរតែប្រើអាវុធទំនើបៗ នៅអ៊ុយក្រែន

(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា កងកម្លាំងប្រដាប់អាវុធរបស់យើងគួរតែប្រើប្រាស់ប្រព័ន្ធសព្វាវុធទំនើបថ្មីៗ ក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំជាមួយឧត្តមសេនីយជាន់ខ្ពស់នៃក្រសួងការពារជាតិ លោក សយហ្គូ បានគូសបញ្ជាក់ថា «វាចាំបាច់ដើម្បីបន្តធ្វើទំនើបកម្ម និងសន្យាផ្តល់នូវរបៀបប្រើប្រាស់ដល់កងកម្លាំងរបស់យើង ក្នុងអំឡុងពេលធ្វើប្រតិបត្តិការយោធាពិសេស»។

ក្នុងនាមជាមន្រ្តីជំនិតបំផុតរបស់ប្រធានាធិបតីរុស្ស៉ី លោក សយហ្គូ មិនបានបញ្ជាក់ថាអាវុធទំនើបប្រភេទណាដែលគួរតែត្រូវប្រើនោះទេ ទោះបីជាលោកបាននិយាយថាលោកចង់ពិភាក្សាជាមួយមេទ័ពនូវវិធីសាស្រ្តថ្មី ដើម្បីកែលម្អការវាយប្រហារដោយកាំភ្លើងធំនិងមីស៊ីលក៏ដោយ។ ប៉ុន្តែសម្រាប់សង្រ្គាមនៅអ៊ុយក្រែន លោក សយហ្គូ បានអះអាងថា ការបាញ់តបតកំពុងត្រូវបានកែលម្អដោយប្រើប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដូចជា Tornado-S និងប្រព័ន្ធកាំភ្លើងធំ Malka ដែលមានអានុភាពខ្ពស់ ជាដើម។

គួរបញ្ជាក់ថា ជម្លោះនៅអ៊ុយក្រែន ទំនងជាធ្វើឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ទាំងរុស្ស៉ី-អ៊ុយក្រែន ហើយបង្កើនការភ័យខ្លាចកើតមាននូវជម្លោះដោយផ្ទាល់ រវាងសម្ព័ន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក ជាមួយរុស្ស៊ី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img