30 C
Phnom Penh
Monday, June 27, 2022

រាជរដ្ឋាភិបាលបន្ត ការបើកប្រាក់ ជុំទី៨ លើកទី១ ជាការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៧ជុំ មាន ១៩លើក រួចមកហើយ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧០០ ការបើកផ្ដល់ជុំទី៧ លើកទី៣ ត្រូវបាន បញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះផងដែរ រាជរដ្ឋាភិបាលបានផ្តល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ (១៩លើក) បានចំណាយថវិការដ្ឋ ២,២៤៥,៨៩៧,០៤២,០០០ (ពីរពាន់ពីររយសែសិបប្រាំបីប៊ីលាន ប្រាំបីរយកៅសិបប្រាំពីរលាន សែសិបពីរពាន់រៀលគត់) ស្មើនឹង ៥៦២.២២ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា៖ ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៨ លើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល ៣០ថ្ងៃ និងត្រូវអនុវត្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត