28 C
Phnom Penh
Sunday, June 26, 2022

រថយន្ត Range Rover Evoque សេរីឆ្នាំ 2022 ថ្មីទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន

តើលោកអ្នកមានចំងល់ទេតើហេតុអ្វីបាន Range Rover Evoque ត្រូវបានបង្កើតឡើង កំឡុងពេលដែលម៉ូដែលផ្សេងៗរបស់ Land Rover​ មានមុខងារពិសេសៗជាច្រើន និងអាចផ្ដល់នូវជម្រើសប្រភេទរថយន្តទៅតាមអ្វីដែលអតិថិជនចង់បាន?ប្រសិនបើលោកអ្នកក្លាយជាម្ចាស់រថយន្តដ៏តូចច្រឡឹង សមល្មមមិនទាស់ភ្នែកនេះ តើវាអាចផ្ដល់នូវភាពអស្ចារ្យអ្វីខ្លះនៅពេលដែលលោកអ្នកបានបើកបររថយន្តនេះ?

Range Rover Evoque ជាម៉ូដែលមួយក្នុងចំណោមម៉ូដែលនានាដែលលេចធ្លោរបស់ត្រកូល Range Rover ពីព្រោះវាមានរូបរាងពិសេស​ និងប្លែកដាច់ពីគេ។​ វាមើលទៅឆើតឆាយ ស្រស់ស្អាត ទាក់ទាញ និងទាន់សម័យ ដែលសាកសម​សម្រាប់មនុស្សគ្រប់វ័យនាសម័យថ្មី។ មិនខុសពីសេរីឆ្នាំមុនៗទេ សម្រាប់រូបរាងនៃម៉ូដែល Evoque ឆ្នាំ2022 ថ្មីនេះបានយកលំនាំពីរូបរាង របស់ Range Rover Sport HST។​ ផ្នែកខាងក្នុង និងខាងក្រៅរបស់ The New Range Rover Evoque  ក៏ត្រូវបានអាប់ដេតអោយកាន់តែល្អប្រសើរជាងមុន ​ជាពិសេសការប្រើប្រាស់នូវវត្ថុធាតុដើមដូចជាស្បែកពូក ជ័រ ឬប្រភេទឈើ ដែលធានាបានគុណភាព គង់វង្ស យូរអង្វែង មិនងាយខូចខាត និងជួយរក្សាការពារបរិស្ថាន ក្រៅពីនេះ បច្ចេកវិជ្ជាការតរភ្ជាប់​នឹងព័ត៌មានកម្សាន្តដែលបានបំពាក់លើរថយន្តជាមួយអេក្រង់ទំហំដល់ទៅ

10អ៊ីង និង​មានប្រព័ន្ធសម្លេង​ (Meridian Sound System ) 13- speaker 400W ដែលនាំមកនូវការភ្ជាប់ទំនាក់ទំនង និងគុណភាពសំឡេងឮច្បាស់ល្អមិនថាសម្រាប់ការចាក់តន្រ្តី ឬនិយាយទូរស័ព្ទ។

សន្ទុះស្ទុះខ្លាំង ពី 0-100km/h ចំនាយពេលត្រឹមតែ 6.8 វិនាទី។ ប្រើប្រាស់ប្រអប់លេខអូតូប្រាំបួន ប្រព័ន្ធ Terrain Response 2 ដែលធ្វើអោយសមត្ថភាពក្នុងការបើកបរនៅលើដងផ្លូវកាន់ល្អប្រសើរ។

សូមបញ្ជាក់ផងដែរថារថយន្តនេះទទួលបានពានរង្វាន់ Business Motoring Awards សម្រាប់រថយន្តប្រភេទ SUV មធ្យមល្អបំផុតនាឆ្នាំ2021។

សរុមមកវិញ Evoque ទទួលបានភាពជោគជ័យជាច្រើនតាមរយៈការក្លាយជារថយន្តប្រភេទ SUV ទំហំមធ្យមដែលមានរូបរាងដ៏ទាក់ទាញប្លែកភ្នែក  ប៉ុន្តែវាអាចប្រើប្រាស់បានមិនចាញ់ម៉ូដែលSUVដទៃរបស់​ Land Rover នោះទេអាចនិយាយបានថាវាផ្ដល់នូវផាសុកភាព ជាជាងរថយន្តបែបស្ព័រ ជាមួយនឹងសមត្ថភាពក្នុងការបើកបរយ៉ាងល្អប្រសើរ។

Land Rover Cambodia បើកទទួលការកម្ម៉ង់ហើយសម្រាប់ម៉ូដែល The New Range Rover Evoque ឆ្នាំ2022។លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia (KH)។លោកក៏អាចអញ្ជើញមកកាន់អគារតាំងលក់យើងខ្ញុំដោយផ្ទាល់ដែលមានទីតាំងនៅ អគារតាំងលេខ 264A មហាវិថីសហព័ន្ធរុស្សី។

ចុចទីនេះដើម្បីមើលផែនទី:https://goo.gl/maps/zx76WJ7gNjh5KFR28

អត្ថបទ​ និងរូបភាពដោយ Puthinews

- Advertisement -spot_imgspot_img

អានបន្ត