32 C
Phnom Penh
Friday, May 20, 2022

រដ្ឋមន្ត្រីសុខាភិបាល បានទទួលឱសថពីសម្បុរសជន ដើម្បីជួយទប់ស្កាត់កូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក Tejasvi Shamma ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Phamma Cambodia តំណាងក្រុមហ៊ុន VIATRIS បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់ក្រុមហ៊ុន VIATRIS ជូន រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះនៅទីស្តីការក្រសួងសុខាភិបាល។

សម្ភារៈដែលក្រុមហ៊ុន VIATRIS បានផ្ដល់ ឱសថ Favipiravir គ្រាប់ (200 mg) ចំនួន១.០០០ប្រអប់ ជូនក្រសួងសុខាភិបាល ហើយក្រសួងបែងចែកជូនមន្ទីរពេទ្យមិត្តភាព- ខ្មែរសូវៀត ចំនួន ៤០០ប្រអប់ មន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៣០០ប្រអប់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុមៈ ចំនួន ៣០០ប្រអប់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន VIATRIS ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជានិងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោកតំណាងក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខា ភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកតំណាងក្រុមហ៊ុនក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដល់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់ក្រុមហ៊ុន VIATRIS គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ និងបានប្រកាស បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត