29 C
Phnom Penh
Thursday, June 8, 2023

រដ្ឋមន្ត្រីក្រសួង​ការបរទេសការបរទេសកម្ពុជា ជួប ពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស ពង្រឹងកិច្ចសហការទ្វេភាគី

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ ២០២២ នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហ​ប្រតិបត្តិកាអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Amanda Milling អនុរដ្ឋមន្រ្តីការបរ ទេសនៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងការបរ ទេសដើម្បីពង្រឹងកិច្ចសហការទ្វេភាគី (កម្ពុជា- អង់គ្លេស)។

សូមរំលឹកថា លោកស្រី Amanda Milling បានមកដល់កម្ពុជា កាលពីថ្ងៃទី៩ មករា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង របស់លោកស្រី ចាប់ តាំងពីចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាអាស៊ាន ។ ក្នុងរយៈពេល២-៣ថ្ងៃនេះ លោកស្រី Milling ក៏បានជួបជាមួយដៃគូកម្ពុជាជាច្រើន ក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនា ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img