32 C
Phnom Penh
Monday, September 9, 2024

រដ្ឋមន្ត្រីក្រសួងការពារជាតិ រម្លឹកដល់កងទ័ពថា ត្រូវការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់នាយទាហាន នាយទាហានរងពលទាហានទាំងអស់ត្រូវការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស នឹងត្រូវទប់ស្កាត់ឲ្យខាងតែបានចំពោះជនទាំងឡាយណាដែលប៉ុនប៉ងធ្វើឲ្យប្រទេសមានចលាចលអសន្តិសុខជាតិបើទោះបីជាតម្លៃណាក៏ដោយនោះ។និងថ្លែងនៅក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នៅកងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២៤ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងពីការប៉ុនប៉ងបង្កចលាចល របស់ក្រុមជ្រុលនិយម មួយ ក្តាប់តូច ដែលមានបំណង ញុះញ៉ង ធ្វើឲ្យបាត់បង់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសជាតិកំពង់មានសុខសន្តិភាព «ដែលទង្វើនេះ យើងទាំងអស់គ្នាជាកងយោធពលខេមរភូមិន្ទត្រូវចូលរួម ទប់ស្កាត់ ដើម្បីការពារសុខសន្តិភាព ជូនប្រជាជនកម្ពុជាឲ្យបានដាច់ខាតទោះបី ក្នុងតម្លៃណាក៏ដោយ »។ នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលេចអំពីស្នាដៃ និងការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទទាំងអស់ក្នុងកិច្ចការពារជាតិ នឹងរួមចំណែកកសាងជាតិឲ្យកាន់តែ រីកចម្រើន បន្ថែមទៀតផងដែរ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img