28 C
Phnom Penh
Sunday, June 26, 2022

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ារ៉ុក ដែលកម្ពុជាអាចទាក់ទាញអ្នកវិនិយោគនិងទេស ចរមកពីម៉ារ៉ុកឱ្យកាន់តែច្រើន

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋ មន្ត្រីប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតុបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានសរសេរលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន បានបញ្ជាក់ថា៖ លោកបានជួបសន្ទនាតាមរយៈប្រព័ន្ធវីដេអូ ជា មួយលោក ណាស៊ឺ ប៊ូរីតា រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិកនិងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃប្រទេស ម៉ារ៉ុក។

ជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូ ភាគីកម្ពុជា និងម៉ារ៉ុក បានពិភាក្សាគ្នាលើកិច្ចសហការរួមគ្នា ជាច្រើនវិស័យ ក៏ដូចជាការពង្រឹក
វិស័យការទូតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ(កម្ពុជា-ម៉ារ៉ុក) ដែលកម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគ និងទេសចរមកពីម៉ារ៉ុកឱ្យកាន់តែច្រើន ហើយក៏បានជំរុញរាជរដ្ឋាភិបាលម៉ារ៉ុកឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើការជាមួយ
អាស៊ាន ។

ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានសរសេរលើផេកហ្វេសប៊ុកផ្ទាល់របស់លោក ដោយបញ្ជាក់នូវខ្លឹមសារដូចខាងក្រោម៖ “នៅរសៀលថ្ងៃនេះ ខ្ញុំបានជួបពិភាក្សាការ ងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ណាស៊ឺ ប៊ូរីតា រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃប្រទេសម៉ារ៉ុក។

ក្រោយពីបានពិភាក្សាលើប្រធានបទមួយ ចំនួនមក យើងជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅមានសក្តានុពលច្រើន ដែលគួរចាប់យក។

កម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិ យោគ និងទេសចរមកពីម៉ារ៉ុកឱ្យកាន់តែច្រើន ហើយខ្ញុំក៏បានជំរុញរាជរដ្ឋាភិបាលម៉ារ៉ុកឱ្យចូលរួមកាន់តែសកម្មក្នុងការធ្វើ ការជាមួយអាស៊ាន ដែលនឹងអាចពន្លឿនការស្នើសុំក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ នេះ”៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត