30 C
Phnom Penh
Thursday, December 1, 2022

រដ្ឋបាលក្រុងបានលុង និងគណៈកម្មការផ្សារ ចុះកាត់សំយាប និងទីតាំងលក់ដូរដែលរំលោភចូលតំបន់៤ជុំវិញផ្សារបានលុង

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុងបានលុង សហការជាមួយគណៈកម្មការផ្សារ បានចុះកាត់សំយាប និងទីតាំងលក់ដូរដែលរំលោភចូលតំបន់៤ ជុំវិញផ្សារបានលុងដឹកនាំដោយលោក ពុធ ដានី និងលោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង។

ក្រុមការងារដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា រយៈពេល១សប្តាហ៍កន្លងមកនេះ រដ្ឋបាលក្រុងបានលុង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលបាននិងកំពុងប្រើប្រាស់ អាស្រ័យផលលើតំបន់លេខ៤ ជុំវិញផ្សារបានលុង ធ្វើការរុះរើដោយស្ម័គ្រចិត្តតែពួកគាត់មិនយល់ព្រម ទើបក្រុមការងារមកអនុវត្តថ្ងៃនេះតែម្តង។

ក្រុមការងារខាងលើបន្តថា ការកាត់សំយាបផ្ទះ និងរើទីតាំងលក់ដូរតំបន់លេខ៤ជុំវិញផ្សារបានលុងគឺមានប្រវែង២,៥ម៉ែត្រ ពីជញ្ជាំងផ្ទះដោយមានកិច្ចសហការគ្នាល្អរវាងក្រុមការងារ និងប្រជាពលរដ្ឋ អាជីវករបានយល់ព្រមផ្តិតមេដៃ ធ្វើកិច្ចសន្យាដោយក្តីយោគយល់គ្នា។

ដោយឡែកលោក ជួន សុផល តំណាងក្រុមហ៊ុន អន ចាន់ណា វិនិយោគតំបន់លេខ៤ជុំវិញផ្សារបានលុង ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំតូបឲ្យក្រុមអាជីវករចូលលក់ដូររួចរាល់ហើយ ដូច្នេះពួកគាត់ត្រូវតែចូលលក់ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់, អនាម័យ, បរិស្ថាន, សោភ័ណ្ឌភាពនៅជុំវិញផ្សារបានលុងឲ្យមានផ្លូវចេញ ចូលធំទូលាយពេលមានហានិភ័យកើតឡើងជាយថា ហេតុអាចឲ្យរថយន្តពន្លត់អគ្គិភ័យចូលជួយអន្តរាគមន៍ទាន់ពេលវេលា។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ញ៉ែម សំអឿន ទទួលតំណែងជាអភិបាលខេត្តរតនគិរី បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករក្នុងផ្សារបានលុង ព្រមទាំងបានសន្យាដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img