30 C
Phnom Penh
Thursday, December 1, 2022

រដ្ឋទទួលបានចំណូលពីការនាំចេញខ្សាច់ជាង ២លានដុល្លារ

គិតចាប់ពីចុងឆ្នាំ ២០២០ រហូតដល់ខែ មិថុនា ឆ្នាំ ២០២២ រដ្ឋទទួលបានចំណូលពីសួយសារនាំចេញខ្សាច់ទៅ ក្រៅប្រទេស ដែលជាចំណូលថ្មី(ចំនួនពីរក្រុមហ៊ុន) ប្រមាណ ២ ៤២៧ ២៥២ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈសេចក្តីជូនដំណឹងរបស់ ទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីឆ្នាំ ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលយល់ ព្រមឱ្យក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា) អេនើជីឌីវេឡុបមេន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមស្តារផ្លូវនាវាចរណ៍ ដើម្បីយកខ្សាច់ មកផ្គត់ផ្គង់តម្រូវការ នៅ ក្នុងស្រុក ហើយក្នុងករណីខ្សាច់នៅសល់ ក៏ អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេសដែរ។ ចំពោះខ្សាច់ ដែល នៅសល់ នាំចេញ ក្រៅ ស្រុក នេះ គឺ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំ ក្រសួងរ៉ែនិងថាមពល ដោយបញ្ជាក់ពីបរិមាណ និងទីតាំងជាក់លាក់ត្រូវបូម ដើម្បីក្រសួង ពិនិត្យវាយតម្លៃបច្ចេកទេស ចៀសវាងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។

ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន បានចុះបញ្ជីក្រសួង ពាណិជ្ជកម្ម នៅ ពាក់កណ្តាល ឆ្នាំ២០១៣។
ចំណែកក្រុមហ៊ុនចតុមុខ រឺសសស៍ សឹបផ្លា យអ៊ីមផតអិចផតឯ.ក ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើការបូមស្តារខ្សាច់ និងល្បាប់ភក់តាមដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និង ទន្លេមេគង្គលើកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដោយខ្សាច់ដែលបូមបានត្រូវប្រើបាស់ក្នុងស្រុក និងអនុញ្ញាតឱ្យ នាំចេញប្រសិនបើនៅសល់ដោយ មិនអនុញ្ញាតឱ្យផ្តាច់មុខ៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img