ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ប្រទេសចិនបានបាញ់មីស៊ីលផ្លោងប្រភេទ Dongfeng ចំនួន១១គ្រាប់ ចូលទៅក្នុងដែនទឹក ក្បែរឆ្នេរសមុទ្រភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតរបស់កោះតៃវ៉ាន់។
ការបាញ់បង្ហោះនេះបានកើតឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមនៅមុនម៉ោង២រសៀល (ម៉ោងនៅតៃវ៉ាន់) និងមានរយៈពេលប្រហែល ២ម៉ោង។


ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថាទង្វើបែបនេះគឺជា ការគំរាមកំហែងដល់សន្តិសុខជាតិ នៃកោះនេះ ហើយបានបង្កើនភាពតានតឹងនៅក្នុងតំបន់។
តៃវ៉ាន់ ក៏បានអំពាវនាវផងដែរដល់សហគមន៍អន្តរជាតិ ឱ្យថ្កោលទោសការគំរាមកំហែងផ្នែកយោធារបស់ចិន និងឲ្យប្រទេសនានា ការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៕


ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News