ខេត្តកំពង់ឆ្នាំង ការដ្ឋានបូមខ្សាច់ស្ទឹងមួយកន្លែង នៅក្នុងភូមិឆកកណ្ដោល ឃុំជៀបស្រុកទឹកផុស បានធ្វើអាជីវកម្មគ្មានច្បាប់ជាង ៧ ខែមកហើយ បន្ទាប់ពីមន្ត្រីជំនាញបានដកហូតអាជ្ញាបណ្ណ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយអ្នកមានអាជ្ញាបណ្ណមុនបានលក់អាជ្ញាបណ្ណបន្តឲ្យអ្នកទិញក្រោយធ្វើអាជីវកម្មបន្ត ជាង៧ខែហើយដោយគ្មានច្បាប់អនុញ្ញាត។
ករណីនេះមន្ត្រីជំនា ញថានឹងចុះទៅបិទអាជីវកម្មមួយនេះសារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ក្រុម ការងារអ្នកយកព័ត៌មានដែល បានចុះទៅថតផ្ដិតយករូបភាព នៅការដ្ឋានបូមខ្សាច់ ក្នុងភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ។
លោក ចូច ដែលជាមេការ បានបញ្ជាក់ថា៖ ម្ចាស់ការដ្ឋាននេះឈ្មោះលោក អី រ៉ាវុធ មានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តតាកែវ ។ ក្រោយពេលទទួលបានលេខទូរសព្ទពីលោកមេការឈ្មោះចូច ក្រុមការងារយើងបានទូរសព្ទទៅកាន់លោក អី រ៉ាវុធ ម្ចាស់ការដ្ឋានរស់ក្នុងនៅខេត្តតាកែវ ។ ពេលនោះលោក រ៉ាវុធ បានឆ្លើយប្រាប់ថា លោកបានទិញអាជ្ញាបណ្ណបូមខ្សាច់នេះពីម្ចាស់ដើម និងទើបតែបានចូលមកធ្វើអាជីវកម្មបូមខ្សាច់លក់ ក្នុងការដ្ឋាននេះបានជាង ១ខែតែប៉ុណ្ណោះ។ ហើ យលោកប្រាប់ថា លោកនឹងថតអាជ្ញាបណ្ណនោះបាញ់តាមប្រព័ន្ធតេឡេក្រាមមកឲ្យក្រុមការងារយើងពិនិត្យមើល។ ប៉ុន្តែរហូត មកដល់ពេលនេះ ក្រុមការងារយើងមិនបានទទួលអា ជ្ញាបណ្ណបូមខ្សាច់ពីលោក អី រ៉ាវុធឡើយ។
ទាក់ទងនឹងករណីនេះលោក ពៅ ស៊ីម ប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង បានផ្ញើឯកសារអាជ្ញាបណ្ណបូមខ្សាច់នៅចំណុចខាងលើនេះជា របស់លោកស្រី ញ៉េន សុខហៀង មានអាសយដ្ឋានរស់នៅក្នុងខេត្តកំពង់ស្ពឺ មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់ស្ទឹងលេខ១១១៨/២២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អាជ្ញាបណ្ណនេះមានសុព លភាពចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០ ២២ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣។
គួររំឮកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២ ៣ មន្ត្រីជំនាញបានចុះទៅបិទ អាជីវកម្មបូមខ្សាច់ខាងលើនេះរួចហើយ ដោយធ្វើកំណត់ ហេ តុបានបញ្ជាក់ថា ម្ចាស់អា ជីវកម្មមិនបានបង់សួយសារតាមផែនការ អប្បបរិមា។ ពុំបាន
ណ្ណ , មិនបានបោះត្រាលើវិក័យប័ត្រលក់ដូរខ្សាច់ ដែលទទួលស្គាល់ដោយមន្ទីរ៉ែ និងថាមពលខេត្ត និង.ប្រើ ប្រាស់ម៉ាស៊ីនបូមខ្សាច់ខុសស្តង់ដាដែលមានភ្ជាប់ជាមួយអាជ្ញាប័ណ្ណ។ ហេតុនេះក្រុមការងារមន្ត្រីជំនាញបានសម្រេចបញ្ឈ ប់សកម្មភាពធ្វើអាជីជីវកម្មនេះទាំងស្រុង (ចាប់ពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០ ២៣) និងត្រូវទទួលរងការផាកពិន័យតាមច្បាប់ស្ដីពីអាជីវកម្មរ៉ែ បូមខ្សាច់ផងដែរ ។
យ៉ាងនេះក្តី លោក ពៅ ស៊ីម ប្រធានស្ដីទី មន្ទីរនិង រ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង សន្យានឹងចាត់តាំងមន្ត្រីការិយាល័យទទួលខុសត្រូវអាជីវកម្មនេះចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាល និងអធិការនគរ បាលស្រុកទឹកផុស ដើម្បីចុះទៅបិទអា ជីវកម្មខាងលើនេះជាថ្មីម្ដងទៀត៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News