30 C
Phnom Penh
Friday, December 8, 2023

ម៉ូតូរត់ពន្ធឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា យ៉ាងច្រើនក្នុងមួយថ្ងៃៗ សមត្ថកិច្ចថៃចោទប្រកាន់ថាឈ្មួញខ្មែរផ្សំគំនិតគ្នា ជាមួយឈ្មួយកណ្ដាលរបស់ថៃ

បន្ទាយមានជ័យ៖ ម៉ូតូរត់ពន្ធឆ្លងដែនមកកម្ពុជានៅតែបន្តយ៉ាងច្រើនក្នុងមួយថ្ងៃៗ គ្រាដែលសមត្ថកិច្ចថៃបានចោទថាឈ្មួញខ្មែរ នៅតែបន្តសមគំនិតគ្នា ជាមួយឈ្មួយកណ្ដាលរបស់ថៃ ការចោទប្រកាន់នេះបន្ទាប់ពី បង្ក្រាបបានម៉ូតូឆ្លងដែនរាប់សិបគ្រឿងតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជាបន្តបន្ទាប់។ 

ប្រភពតាមបន្ទាត់ព្រំដែនបង្ហើបថា៖ ម៉ូតូនៅក្នុងរួបភាពនោះសមត្ថកិច្ចថៃ តែងតែទប់ស្កាត់បាន ខណៈដែលគេលួចយកមកហើយចេះតែចោទថាខ្មែរ តែបើឈ្មួញកណ្ដាលរបស់ជនជាតិថៃមិនបើកដៃក៏ម៉ូតូទាំងនោះមិនមាននាំយកពីថៃឆ្លងដែនមកកម្ពុជាដែរ។ ក្នុងនោះបើមិនមានការបើកដៃពីសមត្ថកិច្ចមួយចំនួន នៅតាមបន្ទាត់ព្រំដែនឃុបគិតគ្មាន ជាមួយឈ្មួយបទល្មើសឆ្លងដែន បានធ្វើឲ្យប្រទេសគេចោទមកលើប្រទេសកម្ពុជា។

ជាកស្ដែងកន្លងមកគេឃើញមានច្រករបៀងមួយចំនួន ឈមនឹងទឹកដីកម្ពុជាដូចជាច្រករបៀងក្នុងស្រុកម៉ាឡៃ និងច្រករបៀងក្នុងស្រុកអូរជ្រៅ គេឃើញសមត្ថកិច្ចខាងភាគីថៃបង្ក្រាប់ម៉ូតូគេចពន្ធបានជារឿយៗដោយលាក់ការយ៉ាងស្ងាត់ស្ងៀមខាងសមត្ថកិច្ច តាមបន្ទាត់ព្រំដែន ហើយគេឃើញម៉ូតូគេចពន្ធជាច្រើនត្រូវបានឈ្មូញនាំយកមកលក់នៅតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ដូចជាតាមស្តង់នៅក្រុងប៉ោយប៉ែត និងក្រុងសេរីសោភណ្ឌ បើទោះមានការបង្ក្រាប់ពីមន្ត្រីគយក៏ដោយនៅតែមានបើកលក់ជាហូរហែរ។ ពេលអ្នកសារព័ត៏សាកសួរបញ្ហាខាងលើ សមត្ថកិច្ចការពារតាមបន្ទាត់ព្រំដែនឆ្លើយថាមិនដែនមាននោះឡើយ ប៉ុន្តែគេឃើញសមត្ថកិច្ចថៃបង្ក្រាប់ស្ទើររាល់ថ្ងៃ ធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋរាប់សិបម៉ីនដុល្លាក្នុងមួយឆ្នាំៗ។

ប្រភពបង្ហើបថា៖ មិនតែប៉ុណ្ណោះនៅមានទំនិញជាច្រើនមុខគេឃើញដឹកជញ្ជូនតាមរថយន្តតូចៗ រ៉ឺម៉កសណ្តោង រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃចេញពេលយប់ជាច្រើនគ្រឿង ដឹកតាមផ្លូវជាតិលេខ៥ផ្លូវផ្សេងៗ ដែលឈ្មួញនាំចេញពីច្រករបៀងដើម្បីបន្តទៅគោលដៅ។ ទំនិញទាំងនេះបើតាមប្រភពថា ភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅ និងក្នុងស្រុកម៉ាឡៃ និងច្រករបៀងមួយចំនួនទៀតតាមបន្ទាត់ព្រំដែន។ មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីនាញ ប្រឈមទៅនឹងគ្រោះថ្នាក់ បញ្ហាសុខភាពដល់ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះបង់ឲ្យគយ ប៉ូលិសសេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើ គ្មានវិក័យបត្រ័នោះទេគ្រាន់តែបង់ប្រាក់ចេញទៅបាន ធ្វើឲ្យខាតបង់ថវិកាជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀង និងនាំ ឱ្យមានចរាចរណ៍ នៅគ្រឿងញៀន ជួញដូរមនុស្សនៅតែដំណើរការរហូតបច្ចុប្បនដែលគេសង្ស័យថាមានការត្រូវគ្នាជាមួយមន្ត្រីជនាញក្នុងមូលដ្ឋានទើបបើករហូតដល់សព្វថ្ងៃនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img