27 C
Phnom Penh
Saturday, October 1, 2022

មេរៀនសម្រាប់លោកអ្នកចង់រៀបការ

តេីលោកអ្នកដឹងទេថា អ្នកដែលចង់ស្វែងរកស្វាមី/ភរិយា គឺវាប្រៀបដូចជាអ្នកស្វែងរកទិញស្បែកជើងយកមកពាក់

១. រូបរាង: សូមលោកអ្នកកុំសម្លឹងរកស្បែកជើងស្អាត ថ្លៃ ឬថោកឲ្យសោះ តែអ្នកត្រូវរកស្បែកជើងដែលពាក់ទៅស្រួលជើង គឺវាមានន័យថា ស្រីស្អាតមិនស័ក្ដិសមនឹងអ្នកទេ ដ្បិតអ្នកត្រូវមានប្រាក់ចំណូលច្រើន ដើម្បីថែរក្សាភាពស្រស់ស្អាតរបស់នាង ឬក៏បុរសសង្ហាក៏មិនស័ក្ដិសមនឹងនាងដែរ ព្រោះនាងត្រូវតែគ្រាំគ្រាចិត្ត ដើម្បីនាងអាចចងចិត្តស្វាមីដ៏ស្រស់សង្ហាបាន

២. ទំហំ: ស្បែកជើងមានខ្នាតតូចធំ លោកអ្នកត្រូវរើសឲ្យត្រូវលេខ វាមានន័យថា លោកអ្នកត្រូវជ្រើសរើសមនុស្ស ដែលមានឋានៈប្រហាក់ប្រហែលនឹងលោកអ្នក ដ្បិតបើលោកអ្នកសម្លឹងទៅរកអ្នកមាន នោះគេក៏នឹងមិនយកយើងទេ តែបើលោកអ្នកយកអ្នកក្រពេក ក៏យើងពិបាកនឹងកសាងអនាគតនោះដែរ

៣. គុណភាព: ស្បែកជើងល្អពាក់បានយូរ តែគេអាចឲ្យលោកអ្នកលសាកល្បងស្បែកជើងបាន តែគេមិនឲ្យលោកអ្នកពាក់វាទេ ដូច្នេះលោកអ្នកត្រូវតែចេះសាកសួរអ្នកដែលធ្លាប់ពាក់មុន គឺលោកអ្នកត្រូវចេះពិភាក្សាជាមួយមាតាបិតារបស់លោកអ្នក ដែលមានបទពិសោធន៍ក្នុងជីវិត ដ្បិតបើលោកអ្នកស្រឡាញ់យ៉ាងងងិតងងល់ នោះលោកអ្នកប្រាកដជាស្ដាយក្រោយហើយ

៤. ពិនិត្យសភាព: ត្រូវពិនិត្យមើលថ្នេរ ខ្សែ បាត និងកែងស្បែកជើង ក្រែងលោវាមិនដាច់ដោច បើលោកអ្នកទិញស្បែកជើងដោយមិនប្រុងប្រយ័ត្ន នោះលោកអ្នកនឹងទិញវាយកទៅបោះចោលដោយលោកអ្នកពាក់មិនកើតហើយ នេះវាមានន័យថា បើលោកអ្នកជ្រើសរើសដៃគូជីវិតមិនត្រឹមត្រូវទេ នោះលោកអ្នកប្រាកដជាមិនទទួលបាននូវសុភមង្គលទេ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត