មេប៉ូលិសជាតិ របស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៥ខែសីហានេះថា លោកនឹងលាលែងពីតំណែង ដើម្បីទទួលខុសត្រូវលើការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីខែមុន។
សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិជប៉ុន លោក Itaru Nakamura បានកើតឡើងនៅពេលដែលទីភ្នាក់ងាររបស់គាត់ បានចេញផ្សាយរបាយការណ៍ ស្តីពីរបៀបដែលខ្លួនបរាជ័យក្នុងការជួយសង្គ្រោះជីវិតលោក Abe កាលពីថ្ងៃទី៨ខែកក្កដា នៅពេលលោក Abe ត្រូវបានគេធ្វើឃាតក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
របាយការណ៍របស់ប៉ូលិស បានរកឃើញចន្លោះប្រហោងក្នុងការការពារលោក Abe ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចបាញ់គាត់ពីខាងក្រោយបាន។


អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abeទោះបីជាយ៉ាងណាក៏ដោយ លោក Nakamura មិន បាន បញ្ជាក់ អំពីពេលវេលាពិតប្រាកដ នៃការលាលែងរបស់គាត់នោះទេ។
ខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការវាយតម្លៃផ្លូវចិត្តរហូតដល់ចុងខែវិច្ឆិកា។ លោក Yamagami បានប្រាប់ប៉ូលិសថា លោកបានកំណត់គោលដៅលើលោក Abe ដោយសារតែអតីតមេដឹកនាំរូបនេះ មានទំនាក់ទំនងជាមួយក្រុមសាសនា ដែលគាត់ស្អប់៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News