27 C
Phnom Penh
Sunday, June 26, 2022

មូលនិធិ ព្រីនស៍ និង​សារព័ត៌មាន Cambodia Investment Review រួម​គ្នា​ដាក់​ចេញ​នូវ​កម្មវិធី​ អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​វ័យ​ក្មេង​

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២២៖ មូលនិធិព្រីនស៍ ​ដែលជាមូលនិធិសប្បុរសធម៌​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេនិង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជាបានធ្វើ​ការ​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគយល់គ្នា​ជាមួយ​នឹង​សារព័ត៌មាន​ Cambodia Investment Review (CIR) ដែល​ជា​សារព័ត៌មាន​ផ្តោត​លើ​មាតិកា​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។​ ស្ថាប័នទាំងពីរ​នេះ​នឹង​រួម​គ្នា​បង្កើត​កម្មវិធីមួយ​ហៅ​ថា​ «កម្មវិធី​​អ្នក​សារព័ត៌មានសេដ្ឋកិច្ច​​វ័យ​ក្មេង​» ដែល​នឹង​​ផ្តល់​​ការ​គាំទ្រ​ដល់​និស្សិត​ឆ្នើម​ផ្នែក​សារព័ត៌មាន​និង​ទំនាក់​ទំនង​ពីរនាក់​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

ស្ថាប័ន​ទាំង​ពីរ​ជឿជាក់យ៉ាង​មុត​មាំ​ទៅ​លើ​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ក្នុង​​វិស័យ​សារព័ត៌មាន​ដែល​​នឹង អាច​ពន្យល់​ពី​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​និង​ពង្រឹងនិង​ប្រែ​​ក្លាយវា​ឲ្យ​ទៅ​ជា​ទិស​ដៅនៃ​ការ​វិនិយោគ​​​​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ និស្សិត​ឆ្នើម​ដែល​ត្រូវ​បាន​ជ្រើស​រើស​រួច គឺ សាម ឧត្តម​ និង ប៉ាង សុចិនាថនឹងធ្វើ​ការ​​ហាត់​ការ​​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ រួម​ជា​មួយនឹងការ​ទទួល​បាន​នូវការបណ្តុះបណ្តាលក្នុង​ស្ថាប័ន​និងឱកាសផលិត​មាតិកាព័ត៌មាន​ក្នុង​បរិបទ​សង្គម​ជាក់​ស្តែង​។ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជាដែលមានទេពកោសល្យមូលនិធិព្រីនស៍សង្ឃឹមថានឹងអាច​ជួយដល់ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃវិស័យសារព័ត៌មាននិងទំនាក់ទំនង។

លោកHarrison White​ នាយក​ប្រតិបត្តិ​នៃសារព័ត៌មាន​ Cambodia Investment Review បាន​ឲ្យ​ដឹង​ថា​៖ «កិច្ច​​ផ្តួច​ផ្តើម​នេះ​​នឹង​​ផ្តល់​ឱកាស​ដ៏​ប្រសើរ​មួយ​ទៅ​ដល់និស្សិត​ដែល​នឹង​ក្លាយ​ជា​​​អ្នក​សារព័ត៌មានសេដ្ឋកិច្ច​វ័យ​ក្មេង​​នាពេល​អនាគត​ដ៏​ឆាប់​ៗនេះ​។ ខ្ញុំសូម​ថ្លែង​អំណរ​គុណទៅ​ដល់​មូលនិធិព្រីនស៍ ​​ចំពោះការ​ប្តេជ្ញា​​​កន្លង​មក​​ក្នុង​ការ​​លើក​កម្ពស់​វិស័យ​អប់​រំ​ក្នុង​ប្រទេស​កម្ពុជា​និង​ជឿជាក់​លើ​បេសកកម្ម​របស់​យើង​ក្នុង​នាមជា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ក្រោម​ស្តង់​ដារ​អន្តរជាតិ​»។

លោកGabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹង ថា៖«នៅ​ព្រីនស៍គ្រុប ពួក​យើង​តែង​តែ​​រីក​រាយ​​​សា្វគមន៍​ចំពោះ​ការ​រួម​សហការ​ថ្មីៗ ហើយ​ Cambodia Investment Review បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ពួក​គេ​គឺជា​សារព័ត៌មាន​មួយ​ដែល​បាន​​ផ្តល់គុណ​​តម្លៃ​ទៅ​លើ​វិស័យ​សារព័ត៌មាន​​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ការ​កម្មវិធី​អាហារូបករណ៍​មួយ​នេះ ពួក​យើង​ជឿជាក់​ថា​វិស័យ​ សារព័ត៌មាន​និង​ទំនាក់​ទំនង​ដែល​ជា​វិស័យខ្វះ​ការ​​​យក​ចិត្ត​ទុក​ដាក់​និង​ទទួល​ស្គាល់​នឹង ទទួល​បាន​ការ​ជំរុញ​បន្ថែម​»។​​

​​កិច្ច​សហការមួយ​នេះ​នឹង​បន្ត​ការជំរុញកិច្ច​ប្រឹង​ប្រែង​របស់មូលនិធិព្រីនស៍ក្នុងការជួយអភិវឌ្ឍការ​អប់រំជា​មូលដ្ឋាននៅកម្ពុជាស្របតាមការផ្តោតការយកចិត្តទុកដាក់របស់គ្រុបឲ្យ​កាន់តែទូលំទូលាយទៅលើការកសាង ជីវិតឲ្យកាន់តែប្រសើរនៅកម្ពុជា។ មូលនិធិព្រីនស៍បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់​វិស័យអប់រំក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅនិងបានដាក់ចេញ​កម្មវិធីអាហារូបករណ៍សំខាន់ៗគាំទ្រសាលាបង្រៀនធ្វើនាឡិកា ចូល​រួម​​ធានាដល់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពក្នុងប្រទេសកម្ពុជានិងបានចូលរួម ចំណែកក្នុងកម្មវិធីដែលជួយសិស្សវិទ្យាល័យខ្វះខាតក្នុង​ការ​រៀប​ចំផែនការសម្រាប់អាជីពរបស់ពួកគេ៕

អំពីមូលនិធិព្រីនស៍ (Prince Foundation)

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។​ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា​មូលនិធិ​នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅនិងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ«រួមគ្នាកសាងអនាគតកាន់តែប្រសើរ សម្រាប់កម្ពុជា​»​។

អំពី Cambodia Investment Review

Cambodia Investment Review គឺជាសារព័ត៌មានក្នុងស្រុកដំបូងគេបង្អស់ ដែលផ្តោត​មាតិការបស់​ខ្លួន​ទៅ​លើ​ការ​វិនិយោគនៅកម្ពុជាជាភាសាអង់គ្លេស។CIR ផ្តោតលើការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកប​ដោយ​គុណភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីសេដ្ឋកិច្ច​និងការវិនិយោគ​ថ្មីៗ​​និង​ចុងក្រោយបំផុតទៅកាន់ទស្សនិកជនទាំងក្នុងស្រុកនិងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖

លោក  សូ សោទ្ធី

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ

មូលនិធិព្រីនស៍

ទូរសព្ទលេខ៖ 092 881 101

អ៊ីម៉ែល៖ [email protected]

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត