ខេត្តកំពង់ឆ្នាំង ដីព្រៃលិចទឹកតំបន់ ៣ ដែលរាជរដ្ឋាភិបាលបានដកហូតពីអ្នកកាន់កាប់រំលោភទន្ទ្រានយកនោះ ពេលនេះត្រូវបានជន ខិលខូច លួចទន្ទ្រានជាថ្មីទៀតហើយ។ ដែលហាក់បីដូចជា ប្រឆាំងនិងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូចឆ្នោះដែរ។
ដីព្រៃលិចទឹកដែលត្រូវបានដករហូតទុកជាសម្បត្តិរដ្ឋសម្រាប់ត្រីពងកូន ត្រូវជនឆក់ឱកាស ឈូសឆាយទន្ទា្រន យកវិញមានរហូតដល់ រាប់រយហិចតា ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ខុសច្បាប់យ៉ាងធ្ងន់ធ្ងរមិនអាចអត់ឱនបានឡើយ ។
ដីដែលជនឆក់ឱកាសទន្ទ្រានយកមាននៅចំណុចដងព្រែកសាយ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានដែលជនឆក់ឱកាសបានប្រើត្រាក់ទ័រជាច្រើនគ្រឿងចូលឈូសឆាយ និងភ្ជួរឡើងវិញក្នុងពេលរយៈពេលថ្មីៗនេះ មានរាប់រយហិចតា។
ក្រុមអ្នកសារព័ត៌មានថ្មីៗនេះបានធ្វើដំណើរតាមផ្លូវទឹកចុះទៅកាន់ចំណុចចំនួន៤ ក្នុងភូមិសាស្ត្រឃុំច្រណូកស្រុកកំពង់លែង ដើម្បីផ្តិតយករូបភាពជាក់ស្ដែង ដើម្បីពិនិត្យទប់ស្កាត់ចាត់វិធានការទាន់ពេលវេលាចំពោះជនឆក់ឱកាសដែលកំពុងប្រព្រឹត្តយ៉ាងអនាធិបតេយ្យនេះ។


តាមរយៈការប្រើប្រាស់ឧបករណ៍ថតពីលើ (ត្រូន) គេឃើញដីដែលបានទន្ទ្រានយកមានទីតាំងទី១ស្ថិតនៅចំណុចយាយភាច ចំណុចនេះសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានចុះទៅវត្តវែងហើយ។ដោយបានរកឃើញការឈូសឆាយមានចំនួន ៥២ ហិចតា។ ចំណុចទី២ នៅចំណុចខ្លាខាំគោ ចំណុចនេះទល់មុខនឹងចំណុចយាយភាចប្រហែល៣០០ ម៉ែត្រ មានរាប់រយហិចតា។ទី ៣ ចំណុចបាយឆៅ និងចំណុចទី៤ គឺបងចារិក។ចំណុចបឹង ចារៀក ។


ជុំវិញករណីនេះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានបញ្ជាក់ថាអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យក្រុមការងារថ្នាក់ស្រុកចុះទៅពិនិត្យទីតាំងទាំងអស់ខាងលើនោះហើយ។លោកក៏បានកោះហៅអ្នកមានត្រាក់ទ័រទាំងអស់មកធ្វើការប្រជុំផ្សព្វផ្សាយអប់រំជាថ្មីដល់ពួកគាត់បញ្ឈប់ការឈូសឆាយនិងភ្ជួរដីព្រៃលិចទឹករបស់រដ្ឋជាថ្មីទៀត។ជាមួយគ្នានេះ
លោកអភិបាលស្រុកបានសន្យាថាក្រោយពេលបោះឆ្នោតខាងមុខនេះ។លោកនឹងដាក់ផែនការច្បាស់លាស់។ដោយត្រាក់ទ័រនិងគ្រឿងចក្រទាំងអស់ត្រូវភ្ជាប់ដោយប្រព័ន្ធGPS ប្រសិនបើពួកគាត់ទៅតំបន់ដីព្រៃលិចទឹកធ្វើសកម្មភាពទៀតនឹងមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បានឡើយ។
ដោយឡែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថាលោកបានទទួលព័ត៌មាននេះហើយ លោកនឹងប្រមូលកម្លាំងផ្នែកជលផលទាំងអស់ចុះទៅពិនិត្យទីតាំងទាំងនោះដើម្បីធ្វើការវាស់វែងរកលេខកូដនិយាមការ ឲ្យបានច្បាស់លាស់ ថាតើដីដែលមានការរំលោភបំពាននោះជា ដីប្រភេទដីអ្វីហើយទំហំនៃការខូចខាតអស់ប៉ុន្មាន បន្ទាប់មកលោកនឹងស្រាវ ជ្រាវ រកអ្នកពាក់ព័ន្ធលើករណីនេះដើម្បីធ្វើរបាយការណ៍បញ្ជូនទៅប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងឲ្យបានឆាប់ផងដែរ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News