30 C
Phnom Penh
Monday, June 27, 2022

មានករណីអគ្គីភ័យបានបំផ្លាញភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងបាត់ដំបង គិតជាទឹកប្រាក់ជិត៣ម៉ឺនដុល្លា

បាត់ដំបង៖ នៅវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចផ្ទះលេខ៨១ ក្រុមទី០៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលបណ្តាលឱ្យឆេះភោជនីយដ្ឋាន ឌឺអូវើថែម នៅជាន់ទី៤ ដែលមានទំហំ២០ម x ១៧មរបស់ឈ្មោះ នី សារ ភេទប្រុស អាយុ២៧ឆ្នាំ ។

ភ្លាមៗនោះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ក្នុងការពន្លត់ភ្លើងឱ្យបានទាន់ពេលមិនឱ្យឆ្លងរាលដាលទៅផ្ទះជិតខាងទៀត ។

លោក ផេង សិទ្ធី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយអន្តរាគមន៍នេះកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបឈានទៅដល់ការគ្រប់គ្រងស្ថានការណ៍អគ្គីភ័យមិនឱ្យឆាបឆេះបន្តបានទាំងស្រុង ។

លោក អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន៖ ភោជនីយដ្ឋាន១ខ្នងទំហំ ២០ម × ១៧ម សង់អំពីថ្ម កំពស់៥ជាន់ (ឆេះបន្ទប់ជាន់ទី៤ចំនួនបន្ទប់មានទំហំ២០ម × ១៧ម និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់មួយចំនួនទៀត គិតជាប្រាក់ប្រហែល ២៨០០០ ដុល្លា (ពីរមុឺនប្រាំបីរយដុល្លា) ។

ពាក់ព័ន្ធពីមូលហេតុដែលបង្កឱ្យមានអគ្គីភ័យកើតឡើងនេះគឺស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅឡើយ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត