30 C
Phnom Penh
Saturday, October 1, 2022

មន្រ្តីការបរទេសជាន់ខ្ពស់អាមេរិក នឹងមកទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីជជែកពីទំនាក់ទំនងទ្វេភាគី

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២ ខែកក្កដានេះ និងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជានាព្រឹកថ្ងៃអង្គារនេះ។

បើតាមស្ថានទូតអាមេរិកដដែល គឺពេលនៅក្នុងប្រទេសកម្ពុជា លោក Daniel J. Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ហាក្នុងតំបន់ និងក្នុងសាកលលោក។ ជាមួយគ្នានេះ លោកក៏នឹងជួបជាមួយក្រុមយុវជន និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។

បន្តពីប្រទេសកម្ពុជា លោក Daniel J. Kritenbrink នឹងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក ហ្សិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលទើបត្រូវបានគេធ្វើឃាត និងជួបជាមួយមន្រ្តីជាន់ខ្ពស់ជប៉ុនដទៃទៀត ដើម្បីជជែកពីបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហានៅក្នុងតំបន់

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត