ស្តាប់អត្ថបទជាសំឡេង
កំពង់ធំ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលស្តីអំពីការសិក្សាតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ ដល់មន្ត្រីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ
ក្នុងគោលបំណងផ្ដល់ចំណេះដឹងលើការត្រួតពិនិត្យនិងវាយតម្លៃសុវត្ថិភាពចរាចរណ៍ផ្លូវគោកព្រមទាំងបង្កើននូវការយល់ដឹងអំពីកត្តាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ វិធីសាស្រ្តក្នុងការប្រមូលទិន្នន័យការដាក់ចំណាត់ថ្នាក់ផ្កាយផ្លូវ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមានការចូលរួមពីលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានផ្លូវគោគក្រសួងសាធារណការ និងដឹកជញ្ជូន លោក អេង រស់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
ក្នុងឱកាសនេះ លោក ព្រំ វន្ថា បានគូសបញ្ជាក់ថាតាមរបាយការណ៍ មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅខេត្តកំពង់ធំមានទីតាំងកើតហេតុដែលបង្កគ្រោះថ្នាក់ញឹកញាប់ចំនួន ២ទីតាំង ស្ថិតនៅក្នុងស្រុកសន្ទុក តាមបណ្ដោយផ្លូវជាតិលេខ ៦។ ដូចនេះវគ្គបណ្ដុះបណ្ដាលនេះ និងជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីការិយាល័យសុវត្ថិភាពដើម្បីអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនមួយកម្រិតទៀត។


លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្ដែងនូវការរំពឹងទុកជាមុនថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គសិក្សានេះនិងបានត្រៀមយកចំណេះដឹងថ្មីៗនិងការចែករំលែកបទពិសោធន៍ល្អពីវគ្គបណ្ដុះបណ្ដាលនេះជាមិនខាន ៕




អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន