28 C
Phnom Penh
Tuesday, June 28, 2022

មន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ចេញប្លង់ជូនគ្រួសារយោធិនអតីតយុទ្ធជន៨៧គ្រួសារ ក្រោយបញ្ចប់ទំនាស់រ៉ាំរ៉ៃ

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុយោដី ខេត្តកំពង់ស្ពឺ បានសម្រេចចេញប្លង់សំគាល់អចលនវត្ថុជូនដល់គ្រួសារយោធិនអតីតយុទ្ធជនចំនួន ៨៧គ្រួសារហើយ ក្រោយបញ្ចប់វិវាទរ៉ាំរ៉ៃ។ ការបិទផ្សាយជាសាធារណៈឯកសារនៃតំបន់វិនិច្ឆ័យ ត្រូវបានធ្វើឡើងនៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការប្រកាសតំបន់វិនិច្ឆ័យធ្វើឡើងក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យមន្ទីរជំនាញធ្វើការចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រួសារអតីតយុទ្ធចំនួន ៨៧គ្រួសារ ស្ថិតក្នុងភូមិ-ឃុំខាងលើ។ ទីតាំងខាងលើ ជាទីតាំងដែលមានវិវាទរ៉ាំរ៉ៃយូរឆ្នាំ ដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញព្យាយាមធ្វើការដោះស្រាយ សម្រួលច្រើនលើកច្រើនសារ តែមិនមានភាពចុះសម្រុងគ្នា។ ក្រោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង មេបញ្ជាការកងទ័ពជើងគោក រាជរដ្ឋាភិបាលបានសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឱ្យមានការចេញប័ណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព។

លោក តាប់ ម៉ាឡៃ បានបញ្ជាក់ផងដែរថា ការបិទផ្សាយជាសាធារណៈនូវឯកសារក្បាលដីរបស់មន្ត្រីសុរិយោដី ជានិតិវិធីទុកផ្លូវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមានឱកាសក្នុងការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗ ជៀសវាងខាងជំនាញចេញបណ្ណហើយនៅតែមានទំនាស់ ហើយការបិទផ្សាយនេះមានរយៈ៣០ថ្ងៃ ដោយបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត