31 C
Phnom Penh
Thursday, June 30, 2022

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅខែមីនាខាងមុខ ដើម្បីបំរើសេវាកម្មព្យាបាលជំងឺជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក ហ៊ូ ជីនហាយ ប្រធានគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ត្បូងឃ្មុំ (CRCG)សំដែងការគួរសម និងរាយការណ៍ជូនលោកដើម្បីរាយការណ៍អំពីលទ្ធផលនៃការសាងសង់មន្ទីរពេទ្យដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត្យចិន។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់នេះថានឹងបញ្ចប់ការសាងសង់របស់ខ្លួន អំឡុងខែកុម្ភះខាងមុខនេះ ។ ជាមួយគ្នានេះដែរ ក៏នឹងប្រគល់មកក្រសួងសុខាភិបាលឱ្យបានមុនពិធីសម្ពោធប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដែកនឹងប្រព្រឹត្តឡើងនៅខែមីនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈការបាយតម្លៃនៃការសាងសង់មន្ទីរពេទ្យនេះ គឺនៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះ គឺមានន័យថាសំណង់នេះ ស្ថាបនាបានប្រមាណជា៩៧ភាគរយហើយ នៅសលតែការសំអាត កែបន្តិចបន្តួច ការរៀបចំកន្លែងដាំផ្កា ដែលក្រុមហ៊ុនបញ្ជាក់ថា នៅសល់តែ១០ទៅ១៥ថ្ងៃទៀតនឹងធ្វើឱ្យរួចជាស្ថាពរហើយ ។

សូមបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ មានអគារចំនួន ៨ ខ្នង ៥ ជាន់ កម្ពស់ ២៤ ម៉ែត្រដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន ៥ ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន ៥ ជាន់ អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ ជាន់ និងអគារផ្សេងៗទៀត ១ ជាន់ ដែលមានផ្ទៃដីសរុប ៧៥ ៥៧០ ម៉ែត្រការ៉េ ដោយសាងសង់លើផ្ទៃដីចំនួន ៥៥ ៨១៤ ម៉ែត្រការ៉េ ក្នុងនោះអគារមន្ទីរពេទ្យមានចំនួន ២៤ ៣០០ ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ យើងគ្រោងដាក់ដំណើរការ ៣០០ គ្រែ ហើយយើងមានជំនាញច្រើនដែលត្រូវទទួល។
មន្ទីរពេទ្យនេះយើងត្រៀមនឹងទទួលសេវាពហុបច្ចេកទេសឱ្យបានជំនាញច្រើនដែលមកប្រើប្រាស់សេវានេះ។ នៅពេលយើងដាក់ដំណើរការគ្រប់ពេញលេញតាមស្តង់ដានោះដោយសង្ឃឹមថាវិស័យសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំនឹងល្អប្រសើរ ព្រោះមិនមែនបម្រើសេវាសម្រាប់តែប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទេគឺយើងបម្រើសម្រាប់ប្រជាពលរដ្ឋនៅតំបន់ភូមិភាគឦសានដែលជាប់ខេត្តត្បូងឃ្មុំ។

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត