ស្តាប់អត្ថបទជាសំឡេង
កំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ គ្រួសារមន្ត្រីនគរបាលមរណ: និងមន្ត្រីនគរបាលពិការសរុបចំនួន ៧៩នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៩៨៦.៨១២.៥០០រៀល នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។


ក្នុងនោះសម្រាប់មន្ត្រីចូលនិវត្តន៍ចំនួន ៥៥នាក់ សរុបទឹកប្រាក់ ៤៤៩.៣២០.០០០រៀល ដោយក្នុងម្នាក់ទទួលបានពី ៦.៨៨០.០០០រៀល ដល់ ៩.៥៨០.០០០រៀល តាមឋានន្តរស័ក្តិ។ ចំពោះមន្ត្រីនគរបាលមរណៈភាពចំនួន ៤នាក់ សរុបទឹកប្រាក់ ៧១.៧៧២.៥០០រៀល ក្នុងម្នាក់ទទួលបានពី ១៦.៣៤០.០០០រៀល ដល់ ២១.០៤២. ៥០០រៀល។ ប្រាក់ឧបត្ថម្ភនោះចែកចេញជាពីរផ្នែកគឺ ប្រាក់សម្រាប់បូជាសពចំនួន ៤នាក់ ទឹកប្រាក់ ២៦.៤៤២.៥០០រៀល ក្នុងម្នាក់ទទួលបានពី ៦.០២០.០០០រៀល ដល់ ៧.៧៥២.៥០០រៀល តាមឋានន្តរស័ក្តិ។ សម្រាប់ប្រាក់ឧបត្ថម្ភមួយលើកដំបូង ៤នាក់ សរុបទឹកប្រាក់ ៤៥.៣៣០.០០០រៀល ក្នុងម្នាក់ទទួលបាន ១០.៣២០.០០០រៀល ដល់ ១៣.២៩០.០០០រៀល។ ដោយឡែកសម្រាប់មន្ត្រីនគរបាលពិការចំនួន ២០នាក់ សរុបប្រាក់ចំនួន ៤៦៥.៧២០.០០០រៀល ក្នុងម្នាក់បានពី ២០.៦៤០.០០០រៀល ដល់ ២៧.៦៦០.០០០រៀល។












លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិនេះ ជាការសំដែងនូវការដឹងគុណចំពោះស្នាដៃរបស់មន្ត្រី ដែលខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តនាពេលកន្លងមក៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews