30 C
Phnom Penh
Monday, June 27, 2022

មន្ដ្រីជំនាញសេដ្ឋកិច្ចខេត្តមណ្ឌលគិរីរិះរកវិធីបង្កើតការងារជូនពលរដ្ឋឱ្យទទួលបានចំណូលខ្ពស់ឡើងវិញ
មណ្ឌលគិរី៖ មន្ដ្រីជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តមណ្ឌលគិរីរិះរកវិធីបង្កើតការងារជូនពលរដ្ឋឱ្យទទួលបានចំណូលខ្ពស់ឡើងវិញ ជាពិសស ស្រទាប់យុវជន ដែលនេះជាផែនថ្មីមួយរបស់មន្ទីរសេដ្ឋកិច្ចដោយបានធ្វើឡើងក្នុងឱកាសស្រាកស្រាន្តនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២របស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២, លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងថា ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយផ្អែកលើ អភិក្រមគ្រឹះ ជាយុទ្ធសាស្ត្រសំខាន់ចំនួន ៥ ក្នុងនោះរួមមាន ១) ទប់ទល់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩, ២) អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរវង្វង់ ៤,៨% និងបន្តបង្កើតការងារជូនប្រជាជន ជាពិសេសស្រទាប់យុវជនផ្តល់លទ្ធភាពអោយប្រជាជនទទួលបាន ប្រាក់ចំណូលខ្ពស់ឡើងវិញ និងបង្កើនចំណូលថវិកាជាតិ, ៣)ធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការគ្រប់គ្រងបាននូវអតិផរណា និងការធានាស្ថិរភាពនៃអត្រាប្តូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ, ៤)បន្តនិងនិរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋ និងបន្តជំរុញអនុវត្តកម្មវិធីទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចសំដៅធានាស្ថិរភាពកំណើន គាំទ្រដល់ការស្តារ សេដ្ឋកិច្ច និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនតាមការសន្យា ព្រមទាំងពង្រឹងគ្រឹះក្នុងការកសាង ស្ថាប័ន និងសមត្ថភាពនៃវិស័យសាធារណៈ ក្នុងគោលដៅពង្រីកវិសាលភាព និងពង្រឹងគុណភាពនៃសេវាសាធារណៈ និងសេវាយុត្តិធម៌ និង ៥)ធានាឱ្យបានជោគជ័យនូវរបៀបវារៈនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិរបស់កម្ពុជា ពិសេសក្នុងនាមប្រធានអាស៊ាន។

ក្នុងឱកាសនេះ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកានីយកម្ម អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយសារាចរណែនាំស្តីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីដែលទទួលបន្ទុកហិរញ្ញវត្ថុទាំងអស់ ទទួលបានគោលការណ៍នៅក្នុងការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ កាន់តែល្អ និងគ្រប់ជ្រុងជ្រាយ តាមរយៈការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតាមរយៈការលើកឡើងសំណួរ និងការចូលរួមផ្តល់យោបល់ពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុទាំង អស់ដែលគាំទ្រជាប្រចាំក្នុងការរៀបចំ និងអនុវត្តថវិការបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើង ក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត