35 C
Phnom Penh
Sunday, June 26, 2022

មនុស្សស្លាប់៦៣នាក់ របួសធ្ងន់ស្រាល៦២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សចំនួន៦៣នាក់ បានស្លាប់ និង៦២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២១។

យោងតាមសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ របស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១បានកើតឡើងចំនួន៧០លើកថយចុះ៤លើកបើប្រៀបធៀបទៅនឹងឆ្នាំ២០២០មាន៧៤លើក។ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់៦៣នាក់ស្រី១០នាក់ របួសធ្ងន់៣២នាក់ស្រី៤នាក់របួសស្រាល៣០នាក់ស្រី៥នាក់ ខូចម៉ូតូ៤៨គ្រឿង រថយន្ត៣៧គ្រឿង គោយន្ត៣គ្រឿង កង់៤គ្រឿងនិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៧២ករណី និងមនុស្ស៥នាក់។

ក្នុងរបាយការណ៍ក៏បានលើកឡើងផងដែរថាមានមូលហេតុជាច្រើននៃគ្រោះថ្នាក់ចរាចរណ៍ ដូចជា៖បើកបរក្នុងល្បឿនលឿន៣៣លើក បើកបរមិនប្រកាន់ស្តាំ១១លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៦លើក បែកកង់និងរេចង្កូតទៅបុកម៉ូតូ១លើក បត់ខ្វះការប្រុងប្រយ័ត្ន២លើក បើកបរឆ្លងផ្លូវខ្វះការប្រយ័ត្ន៧លើក បើកបរគ្រោះថ្នាក់ដោយខ្លួនឯង៣លើក គោយន្តគ្មានភ្លើងបំភ្លឺ២លើកបើកបរក្នុងស្ថានភាពស្រវឹង១លើក បើកក្នុងស្ថានភាពងងុយដេក១លើក ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន២លើក ចតលើផ្លូវគ្មានស្លាកសញ្ញា១លើក សរុបទៅ៧០លើក។

លោកស្នងការក៏បានបង្ហាញនូវក្តីបារម្ភផងដែរពីកត្តាប្រឈមចំពោះឥរិយាបថរបស់បងប្អូនមួយចំនួនក្នុងការបើកបរលើដងផ្លូវ ពួកគាត់ខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្វះការយោគយល់ មិនគោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ជាដើម ដែលទាំងនេះជាហានិភ័យនិងជាហេតុអាចបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត