27 C
Phnom Penh
Sunday, June 26, 2022

មនុស្សលាក់ពុត

ក្នុងឆាកជីវិតនេះយើងអាចជួបមនុស្សលាក់ពុតដូចជា៖

១. គោរពអ្នកធំក្នុងមុខតំណែងមានន័យថា ដើម្បីផលប្រយោជន៍មនុស្ស នេះសម្ដែងនូវការលុតក្រាប អែបអប និងយកចិត្តអ្នកធំក្នុងមុខតំណែងតែនៅពេលដែលអ្នកធំបាត់បង់បុណ្យស័ក្ដិ សុំទោសមនុស្សនេះបែរខ្នងដាក់ហើយ

២. ប្រឹងប្រែងកសាងទំនាក់ទំនង មានន័យថាមនុស្សធម្មតាក៏កសាងទំនាក់ទំនងដែរតែមនុស្សលាក់ពុតខិតខំកសាងទំនាក់ទំនងនេះបែបហួសហេតុ និងមិនសមភ្នែករបស់អ្នកផងទាំងពួងឡើយ

៣. ស្វែងរកការចាប់អារម្មណ៍ គឺអ្វីៗដែលមនុស្សលាក់ពុតធ្វើសំដៅចង់បានតែការចាប់អារម្មណ៍ ពីអ្នកនៅជុំវិញខ្លួនតែប៉ុណ្ណោះ គឺមិនមែនចេញពីបេះដូងឡើយ

៤. អេចអូច គឺមានន័យថា មនុស្សធម្មតាចូលចិត្តជជែកវែកញែកជាសាធារណៈ រីមនុស្សលាក់ពុត ចូលចិត្តនិយាយនៅក្រោយខ្នងដោយនិយាយពន្លើសហួសពីការពិតទៅទៀត

៥. សម្ញែង គឺមានន័យថាការបង្ហាញនូវថោមភាពចំពោះអ្វីដែលយេីងមានគឺត្រឹមត្រូវតែមនុស្សលាក់ ពុតចូលចិត្តសម្ញែងឫកគ្រប់ពេលវេលា និងក្រអឺតក្រអោងណាស់

៦. ជាន់ពន្លិចអ្នកដទៃ គឺមនុស្សលាក់ពុតចូលចិត្តជាន់ពន្លិចនិងបន្ទោសបង្អាប់អ្នកនៅជុំវិញខ្លួន ដើម្បីធ្វើឱ្យខូចឯងលេចធ្លោ

៧.ស្វាងតឹងស្រវឹងធូរ គឺមនុស្សលាក់ពុតចូលចិត្តពោលពាក្យសន្យាគ្រប់បែបយ៉ាងតែមិនដែលគោរព និងធ្វើតាមសន្យាបានឡើយ

៨.សម្លឹងតែផលប្រយោជន៍ គឺដើម្បីតែផលប្រយោជន៍ សួនតួ មនុស្សលាក់ពុតអាចធ្វើ អ្វីៗគ្រប់យ៉ាងបាន កុំថាឡើយត្រឹមដុតផ្ទះរបស់យើង ដើម្បីស្ងោរពងមាន់មួយរបស់គេនោះ…

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត