27 C
Phnom Penh
Thursday, March 30, 2023

មនុស្សចំនួន ១៣៥៤នាក់ និងយានយន្ត ៧៣៤គ្រឿងត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការដែលល្មើសនឹងវិធានការរដ្ឋបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានរកឃើញ ករណីប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសរុប ៨២២ករណីទៀត ក្នុងនោះមនុស្ស ចំនួន១៣៥៤នាក់ និងយានយន្តចំនួន៧៣៤គ្រឿង ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន៣០.៧លានរៀលផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្សចំនួនន ១៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។ នេះបើយោងតាមរបាយការណ៍របស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលទទួលបាននៅថ្ងៃទី៥ ខេសីហា ឆ្នាំ២០២១៕


អត្ថបទ និងរូបភាព Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img