33 C
Phnom Penh
Thursday, June 23, 2022

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតបានដាក់បន្ថែម ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមនី្ទរពេទ្យទូទៅ មានគ្រែអ្នកជំងឺ ១.០០០គ្រែ និង២៥ផ្នែក ដូចជា ផ្នែកវះកាត់, ផ្នែកតម្រង់នោម, ផ្នែកលាងឈាម, ផ្នែកមហារីក, ផ្នែកផ្លូវចិត្ត, ផ្នែកជំងឺភ្នែក, ផ្នែកជំងឺសើស្បែក, ផ្នែករោគស្រី្ត, ផ្នែកសម្ពព, ផ្នែកប្រព័ន្ធប្រសាទ (សរសៃប្រសាទវះកាត់ និងសរសៃប្រសាទជំងឺទូទៅ), ផ្នែកមនី្ទរពិសោធន៍, ផ្នែកក្រពះពោះវៀន បានបំពាក់ឧបករណ៍វេជ្ជសាស្រ្តមិនចាញ់បរទេសឡើយ។ ហើយថ្ងៃនេះមនី្ទរពេទ្យដាក់ឲ្យប្រើបា្រស់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយសង្រ្គោះអាយុជីវិតប្រជាជនទាំងអស់ ដែលមានបញ្ហាបេះដូង។

ពិធីសម្ពោធដាក់ដំណើរផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្រ្គោះបន្ទាន់ជំងឺបេះដូង នៅអគារព្រះសីហនុរាជ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ ។

ទន្ទឹមគ្នានោះដែរ លោក ស៊ា ហួង បានថ្លែងថា ការដាក់ដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិតជាមានមោទនភាពខ្ពស់ណាស់ ព្រោះថាបច្ចុប្បន្នតម្រូវការរបស់ប្រជាពលរដ្ឋត្រូវការព្យាបាលជំងឺបេះដូងមានការកើនឡើង។ ហើយយើងគ្រប់គ្នាក៏តែងតែឃើញថា ប្រជាជនមួយចំនួន ដែលមានលទ្ធភាពភាគច្រើន បានចេញទៅព្យាបាលនៅក្រៅប្រទេស ដើម្បីដាក់ថ្មបេះដូង ចង្វាក់បេះដូង ឃើញថាមានតែស្រុកគេទេ។ សម្រាប់ប្រទេសកម្ពុជាយើង គឺមាននៅមនី្ទរពេទ្យកាល់ម៉ែត ប៉ុន្តែមនី្ទរពេទ្យកាល់ម៉ែត មិនអាចធានាចំនួនប្រជាជនយើងបានទាំងអស់នោះទេ។

លោករដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋថា វិស័យសុខាភិបាលនាពេលបច្ចុប្បន្ន យើងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ប្រហាក់ប្រហែល នឹងក្រៅប្រទេស ដើម្បីផ្តល់សេវាជូនប្រជាជន ជាពិសេសជំងឺបេះដូងតែម្តង ហើយករណីស្លាប់ដោយសារជំងឺបេះដូងនេះ ក៏មានច្រើនផងដែរ។

សូមបញ្ជាក់ថា មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកព្យាបាល និងសង្រ្គោះបន្ទាន់ជំងឺបេះដូង ពេលមានបញ្ហា គឺប្រជាជនយើងអាចមកទទួលសេវានៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត