29 C
Phnom Penh
Thursday, June 8, 2023

មណ្ឌលកីឡាហែលទឹកខ្នាតអន្តរជាតិមួយកន្លែងនៅខេត្តបាត់ដំបង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងទឹកប្រាក់ជាង ២លានដុល្លា

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ត្រូវបានចាត់ទុកថាជាមណ្ឌលកីឡាហែលទឹក ដែលមានទីតាំងខ្នាតធំ សម្រាប់បម្រើឱ្យការប្រកួតជាលក្ខណៈអន្តរជាតិ មួយ បានកើតឡើងនៅក្នុងទឹកដីនៃខេត្តបាត់ដំបង ត្រូវចំណាយអស់ថវិកា ក្នុងការសាងសង់ ចំនួនជាង២លានដុល្លា ដើម្បីលើកកម្ពស់ដល់វិស័យកីឡាជាតិកម្ពុជា ក្នុងការឈានទៅធ្វើការប្រកួតថ្នាក់អន្តរជាតិ ក្រោមប្រធានបទ យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ទាំងអស់គ្នា និង កីឡារស់ក្នុងសន្តិភាព ដែលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នេះបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេស ដែលនៅសល់តែគំនរផេះផង់ពីរបបប៉ុល ពត មកជាប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏មានការរីកចម្រើនផងដែរ ដែលមានកីឡាករ កីឡាការិនីជាច្រើន បានចេញទៅប្រកួតនៅថ្នាក់អន្តរជាតិ និងបានដណ្តើមមេដាយ មាស និងប្រាក់ មកជូនជាតិមាតុភូមិកម្ពុជា ជាបន្តបន្ទាប់ ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជាមានថ្ងៃនេះគឺដោយសារតែសន្តិភាព ។  សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ មិនអាចខ្វះបាន និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងភាពសុខដុមរមនាសង្គមប្រកបដោយស្ថិរភាព ។ មានសន្តិភាពទើបធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម បានលើក ឡើងថា ការអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា បើទោះបីកន្លងមកមិនទាន់មានការរីកចម្រើនក៏ដោយ តែកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ធ្វើឱ្យវិស័យកីឡាស្ទើរ គ្រប់ប្រភេទ មានការវិវឌ្ឍន៍រីក ចម្រើន និងមានឈ្មោះបោះសំឡេងនៅក្នុងតំបន់ និងអន្តរជាតិថែមទៀតផង ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ការបង្កើតមណ្ឌលកីឡាហែលទឹកនេះ ក្នុងគោលបំណងលើកស្ទួយនិងអភិវឌ្ឍន៍ វិស័យកីឡាហែលទឹកកម្ពុជា ពិសេសកីឡាហែលទឹកនៅខេត្តបាត់ដំបង ដើម្បីឈានទៅធ្វើការប្រកួតដណ្តើមមេដាយនៅលើឆាកអន្តរជាតិ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការស្តារកេរ្ដិ៍ឈ្មោះវិស័យកីឡាហែលទឹកកម្ពុជា ដែលធ្លាប់មានភាពរុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម និងពីការបំផ្លិចបំផ្លាញដល់ឫស្សគល់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។  

លោក បានបញ្ជាក់ថា សរុបលើការចំណាយមណ្ឌលហែលទឹកនៅខេត្តបាត់ដំបងនេះ អស់ថវិកា២លានដុល្លា ជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំជាតិនិងខេត្ត និងសប្បុរសជនមួយចំនួនទៀត ព្រមជាមួយគ្នានោះ ក៏មានការចូលរួមជាកញ្ចប់ថវិកាជាតិលើការចំណាយប្រើប្រាស់អគ្គិសនី និងទឹក សរុបទាំងអស់ចំនួន២៩៣លានរៀលផងដែរ ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img