30 C
Phnom Penh
Saturday, October 1, 2022

មកដឹងប្រាក់ចំណូលក្រុមហ៊ុនលក់កាំភ្លើងធំៗនៅ អាមេរិក

គណៈកម្មាធិការត្រួតពិនិត្យ និងកំណែទម្រង់របស់សភាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតកាំភ្លើងធំៗចំនួន ៥ រួមគ្នារកប្រាក់ចំណូលបានជាង ១ ពាន់លានដុល្លារពីការលក់កាំភ្លើងក្នុងទសវត្សរ៍កន្លងមកនេះ។

គណៈកម្មាការបាននិយាយថា ក្រុមហ៊ុនលក់កាំភ្លើងធំៗទាំង ៥ នោះមានដូចជា ក្រុមហ៊ុន Daniel Defense, ក្រុមហ៊ុន Smith & Wesson Brands, ក្រុមហ៊ុន Sturm, ក្រុមហ៊ុន Ruger & Company និងក្រុមហ៊ុន Sig Sauer and Bushmaster Firearms Industries ។

បន្ថែមពីលើការរកប្រាក់បានច្រើនជាង ១ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការបានរកឃើញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Daniel Defence ពីការលក់កាំភ្លើងបានកើនឡើង ៣ ដង ពោលដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០១៩ ខណៈប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Ruger ក៏ឡើងជិត ៣ ដងក្នុងអំឡុងពេលដូចគ្នានោះ ។

ទន្ទឹមនោះគណៈកម្មាធិការក៏បានកំណត់ផងដែរថា ក្រុមហ៊ុនផលិតកាំភ្លើងបានប្រើយុទ្ធសាស្ត្រផ្តល់ហិរញ្ញប្បទាន និងយុទ្ធនាការទីផ្សារងងឹតជាច្រើន ដើម្បីលក់កាំភ្លើងប្រភេទ AR-15 ដល់ជនស៊ីវិល រួមទាំងមនុស្សវ័យក្មេងផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននីមួយៗបានទទួលស្គាល់ថា ពួកគេមិនមានប្រព័ន្ធ ឬដំណើរការណាមួយដើម្បីប្រមូលទិន្នន័យសុវត្ថិភាពលើផលិតផលរបស់ពួកគេនោះទេ ហើយមិនអាចបង្កើតព័ត៌មានផ្ទៃក្នុងណាមួយស្តីពីគ្រោះថ្នាក់ដែលបណ្តាលមកពីការលក់អាវុធបែបយោធារបស់ពួកគេទៅឲ្យជនស៊ីវិលឡើយ ។

ចំណែកប្រធានគណៈកម្មាធិការលោកស្រី Carolyn Maloney បាននិយាយថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងលក់អាវុធច្រើនជម្រើសសម្រាប់ឃាត ក ដែលមានបំណងធ្វើភេរវកម្មដល់កុមារតូចៗនៅសាលារៀន ប្រមាញ់អ្នកគោរពបូជានៅព្រះវិហារ និងកន្លែងប្រមូលផ្ដុំមនុស្សច្រើនជាដើម” ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត