29 C
Phnom Penh
Saturday, June 25, 2022

ភ្ញៀវទេសចរជាច្រើនចូលទស្សនាសួនរុក្ខជាតិអង្គរដែលទើបសម្ពោធ

ទេសចរជាតិ អន្តរជាតិជាច្រើន បានចូលទស្សនាសួនរុក្ខជាតិអង្គរ នៃរមណីយដ្ឋានអង្គរ ក្រោយសួនច្បារដ៏ធំ និងចម្រុះបែបនេះ សម្ពោធកាលពីចុងសប្ដាហ៍កន្លងទៅ។

សួនរុក្ខជាតិអង្គរ បានទាក់ទាញសាធារណមកពីតំបន់ផ្សេងៗ ពិសេសពលរដ្ឋក្នុងខេត្តសៀមរាប ក្រោយសួនកែច្នៃនេះ សម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ និងចូលទស្សនាដោយឥតបង់ថ្លៃ។ សួននេះមានទីតាំងស្ថិតនៅបណ្ដោយផ្លូវឆ្ពស់ទៅអង្គរវត្ត មុខសាលា អេសអូអេស។

តាមមន្រ្តីនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃអាទិត្យ ទី២២ ខែឧសភា ដែលថ្ងៃសម្រាកនោះ មានភ្ញៀវជិត៨ពាន់នាក់ចូលទស្សនាសួនរុក្ខជាតិអង្គរ ក្នុងនោះ មានភ្ញៀវបរទេស ៥១នាក់៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត